• រួស​រាន់​​ឡើង! សំបុត្រ​​ហោះ​ហើរ​ក្នុង​ប្រមូ​សិន​១​លាន​សន្លឹក​មាន​តម្លៃ​ចាប់​ពី ០ ដុល្លារ នឹង​​ត្រូវ​ផ្តល់​ឲ្យ

    (ភ្នំ​ពេញ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩) ស្រប​ពេល​ដែល​ Vietjet បន្ត​យុទ្ធនាការ «ហោះ​​ហើរ​សម្រាប់​ក្តី​ស្រឡាញ-បង្ហាញពី​ការ​​កែ​ប្រែ​ថ្មី​របស់​អ្នក​នៅ​រដូវក្តៅ (Fly for Love – Show your summer version)» របស់​ខ្លួន ក្រុមហ៊ុន​អាកាស​ចរណ៍មួយ​នេះ បាន​ប្រកាស​នៅ​ថ្ងៃ​នេះថា សំបុត្រ​ហោះ​ហើរ​បែប​​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​ចំនួន​១​លាន​សន្លឹក ដែលមាន​​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក នឹង​​ត្រូវ​ដាក់​លក់ អំឡុង​ពេល​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ​គឺ ថ្ងៃ​ទី​១៩ ទី​២០ និង​ទី​២១ ខែ​មិថុនា នៅលើ​គេហ​ទំ​ព័រ www.vietjetair.com

    តម្លៃ​​ក្នុង​ប្រមូសិន​នេះ នឹង​ផ្តល់​​ជូន​​អំឡុង​ពេល​តែ​ម៉ោង​មាស​ប៉ុណ្ណោះ គឺ​ចាប់​ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូត​ដល់ម៉ោង​២​រសៀល (UTC+7) សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំង​អស់ ក្នុង​ប្រទេស​វៀត​ណាម និង​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ​ពី​ខេត្ត​​សៀម​រាប ទៅកាន់​ទីក្រុង​ហា​ណូយ និង​ពី​ប្រទេស​វៀត​ណាម ទៅកាន់​កោះ​បាលី (ឥណ្ឌូនេស៊ី) សេ​អ៊ូល, Busan, Daegu (កូរ៉េ​ខាង​ត្បូង), Kaohsiung, Taipei, Taichung, Tainan (តៃ​វ៉ាន់), ហុង​កុង  (ចិន), សិង្ហ​បុរី, បាង​កក, ភូ​កេត, ឈៀងម៉ៃ (ថៃ), កូឡា​ឡាំ​ពួ (ម៉ា​ឡេ​ស៊ី) និង​យ៉ាំង​ហ្គោន (មី​យ៉ាន់​ម៉ា) ក៏ដូច​ជា​រាល់​ផ្លូវ​ហោះ​ហើរ​ក្នុងស្រុក និង​អន្តរ​ជាតិ​​ទាំង​អស់​ទាំងក្នុង និង​មក​ពី​ប្រទេស​ថៃ​។ ការ​ហោះ​ហើរ​ដែល​ភ្ជាប់​ពី​​ប្រទេស​វៀត​ណាម និង​ជប៉ុន ​នឹង​ត្រូវ​ផ្តល់​ជូន​​ក្នុង​អត្រា​ប្រមូ​សិនដ៏​​​ពិសេស​នេះ គ្រប់​ម៉ោង​ពេល​ទាំង​អស់ អំឡុង​​ថ្ងៃ​មាស​ចំនួន​៣​​ថ្ងៃ​។

    នេះ​គឺ​ជា​ឱកាស​ល្អ​ដ៏​​ល្អ​ឥត​ខ្ចោះ​មួយ​ក្នុង​ការ​ដណ្តើម​យក ដើម្បី​ទទួល​បាន​ការ​ធ្វើ​ដំណើរ​​ដ៏​រីករាយ​ក្នុង​ប្រទេស​វៀត​ណាម និង​​​​តំបន់​ផ្សេង​ទៀត ជាមួយ​នឹង​បណ្តាញ​ហោះ​​ហើរ​ដែលមានការ​ពង្រីក​របស់​ Vietjet ទូ​ទាំង​ទ្វីប​អាស៊ី​។

    ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ គឺ​ចាប់​​ពីថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។

    សំបុត្រ​ទាំ​ងអស់​អាច​រក​ជាវ​បាន​ នៅលើ​តាល់​​បណ្តាញ​ផ្លូវ​ការ​ទាំង​អស់ នៅ​ចន្លោះ​ម៉ោង​​ប្រមូ​សិន​មាស ចាប់​ពី​ម៉ោង​១២​ថ្ងៃ​​ត្រង់ ដល់​ម៉ោង​២​រសៀល នៅ​ថ្ងៃ​ទី​១៩ ទី​២០ និង​ទី​២១ ខែ​មិថុនា តាម​រយៈ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» ឬ​តាម​រយៈ https://www.facebook.com/VietjetCambodia/ (ដោយ​គ្រាន់​តែ​ចុច​លើ​​ពាក្យ «Booking»)​។ ការ​ទូ​ទាត់​ប្រាក់​អាច​​ធ្វើ​ឡើង​ដោយ​ងាយ​ជាមួយ​នឹង​​កម្មវិធី Vietjet Sky Club កាត​ឥណ​ទាន និង​ឥណ​ពន្ធ​អន្តរ​ជាតិ​ទាំង​អស់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ផងដែរ​។

    លោក​អ្នក​អាច​​ផ្អាក​រាល់​ការ​ងារ​របស់​លោក​អ្នក​ជា​​បណ្តោះ​​អាសន្ន ដើម្បី​បង្ហាញ​ពី​​អារម្មណ៍​របស់​លោក​អ្នក និង​ធ្វើ​ឲ្យ​លោក​អ្នក​​ចូល​​ក្នុង​​បរិយា​កាស​ដ៏​រំភើប​រីក​រាយ​នៅ​រដូវក្តៅនេះ​។ ដំណើរ​កម្សាន្ត​ «បង្ហាញពី​ការ​កែ​ប្រែ​ថ្មី​​នារដូវក្តៅ» នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ពិសេស​សម្រាប់​​អ្នក ដែល​ចង់​បាន​​បទពិសោធ​​នៃ​ការ​ធ្វើ​ដំណើរ ចាប់​អារម្មណ៍​លើ​​​ការ​ទៅ​កម្សាន្ត​នៅ​តំបន់​ធម្ម​ជាតិ វប្ប​ធម៌ និង​សង្គម ហេតុនេះ នៅ​ចាំ​អី​ទៀត ចាក​ចេញពី​ទី​តាំង​ដ៏​មាន​​ផា​សុខ​ភាព​របស់​លោក​អ្នក ដើម្បី​រស់​នៅ​ក្នុង​ជីវិត​​​នៃក្តី​សុបិន​​របស់​លោក​អ្នក​។ តោះ​ចាប់​​​ផ្តើម​ស្លៀក​ពាក់​ និង​តុប​តែង​ខ្លួន​ជា​តួ​ថ្លុក (Cosplay) និង​ហោះ​ហើរ​ជា​មួយនឹង Vietjet ដើម្បី​ទទួល​បានភាព​ភ្ញាក់​ផ្អើល​ជាច្រើន​។

    សម្រាប់​ព័ត៌​មាន​បន្ថែម និង​ថ្មី​ៗ​​នៃ​សកម្ម​ភាព​​ក្នុង​យុទ្ធ​នាការ​នេះ សូម​ចូល​ទៅកាន់៖ https://www.facebook.com/VietjetCambodia/

    (*) មិន​រាប់​បញ្ចូល​ពន្ធ និង​ការ​ចំណាយ​ផ្សេង​ៗ

    (**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ

    ទំនាក់​ទំនង​ព័ត៌មាន:

    លោក Julian Rake

    អ៊ី​ម៉ែល: [email protected]

    លេខ​ទូរ​ស័ព្ទ: +855 093 32 42 83

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ