• តុលាការចិន «ផ្តន្ទាទោសប្រហារជីវិតមនុស្ស១០នាក់» ពីបទផលិត និងចែកចាយគ្រឿងញៀន

    (ឆាងសា)៖ តុលាការនៃខេត្តហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន បានសម្រេចផ្តន្ទាទោស ប្រហារជីវិតមនុស្សចំនួន ១០នាក់ (ក្នុងនោះ ០៥នាក់ត្រូវពន្យារពេលប្រហារជីវិតសិន) ពីបទផលិត និងចែកចាយគ្រឿងញៀនយ៉ាងគំហុក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

    តុលាការប្រជាជនៃស្រុក សៅយ៉ាង (Shaoyang) បានប្រកាសសាលក្រមមួយកាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយក្នុងនោះមនុស្សសរុបរហូតដល់ទៅ ២០នាក់ត្រូវបានសមត្ថកិច្ចចិនរកឃើញថា បានចូលរួមក្នុងសកម្មភាពផលិត និងចែកចាយគ្រឿងញៀនប្រមាណ ១.២តោន កាលពីខែកក្កដា ឆ្នាំ២០១៦។

    ក្រៅពីការកាត់ទោស ប្រហារជីវិតមនុស្ស ០៥នាក់ភ្លាម (ជាមេខ្លោងធំ) តុលាការបានសម្រេចពន្យារពេលប្រហារជីវិតដល់ឧក្រិដ្ឋជន ០៥នាក់, កាត់ទោសជនពាក់ព័ន្ធ ០៣នាក់ទៀតដាក់ពន្ធនាគារអស់មួយជីវិត និង ០៧នាក់ជាប់គុកក្នុងម្នាក់ៗ១៥ឆ្នាំពីបទសមគំនិត។ គួរបញ្ជាក់ថា ការផលិត-រត់ពន្ធគ្រឿងញៀន និងអំពើពុករលួយក្នុងប្រទេសចិន គឺសុទ្ធសឹងតែជាត្រូវបានចាត់ទុកជាបទឧក្រិដ្ឋកម្ម ដែលអាចប្រឈមមុខទោសប្រហារជីវិត និងជាប់ពន្ធនាគារអស់មួយជីវិត ទៅតាមស្ថានទម្ងន់ទោស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ