Real Madrid បានដាក់សំណើទៅកាន់ Spurs នូវទឹកប្រាក់៤៥លានផោន បូកជាមួយខ្សែបម្រើ Dani Ceballos ម្នាក់ទៀត ដើម្បីផ្ទេរយក Christian Eriksen។
អ្នកចាត់ការរបស់ Real លោក Zinedine Zidane បានដាក់ខ្សែបម្រើរបស់ Spurs ក្នុងបញ្ជីដើរទិញរបស់លោក ត្បិតកាលពីពេលថ្មីៗទើបតែទិញបាន Eden Hazard តារារបស់ Chelsea។ Ceballos ពេលនេះកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញលេង Euro Under-21 Championship។
Ceballo វ័យ២២ឆ្នាំធ្លាប់បានប្រាប់ Zidane ថា គេចង់ចាកចេញពី Madrid បន្ទាប់មិនសូវជាប់ជម្រើសកាលពីរដូវកាលមុន។ និយាយចំពោះ Spurs វិញក៏ធ្លាប់ទាក់ទងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជាច្រើនខែមកហើយដែរ។ ដោយមើលឃើញនេះជាឱកាសល្អ Real Madrid ចង់យក Ceballo ជាថ្នូរបូកជាមួយការថែមទឹកប្រាក់ដើម្បី ទាយយក Eriksen ពីកីឡដ្ឋាន Tottenham Hotspur Stadium។
Eriksen វ័យ២៧ឆ្នាំបានបង្ហើបកាលពី២សប្ដាហ៍មុនថា គេចង់ចេញពី Spurs ដើម្បីព្យាយាមអ្វីថ្មី។ គេនៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតជាមួយមាន់ខ្នាយមាស ខណៈប្រធានក្លឹបចង់បានតម្លៃខ្លួន១០០លានផោនសម្រាប់កីឡាកររបស់ខ្លួន៕