• ចាប់បាន ២៣​នាក់ ពេលបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន ចំណុច​កា​សុី​ណូ​ឡាក់​គី ក្រុង​ប៉ោយប៉ែត

    បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣និង​៣០​នាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ​២៣​នាក់ ក្នុងនោះ​មាន​មេខ្លោង​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន ​ដែល​ត្រូវ​បង្ក្រាប​នៅ​ទីតាំង​ជាប់​កាស៊ីណូ​ឡាក់​គី ស្ថិតនៅ​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការ​រដ្ឋា​នន​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​មានការ​សម្របសម្រួល ដោយ​លោក​ព្រះរាជអាជ្ញារ មាស ច័ន្ទ​ពិសិដ្ឋ ដោយបាន​ឃាត់ខ្លួន​ជន​ជួញដូរ ចំនួន​១​នាក់ ឈ្មោះ សុខ សៀង​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ មិន​ពិតប្រាកដ រួមជាមួយ​បក្ខពួក​ជាង 20 នាក់ ដែល​ពូន​សម្ងំ ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន ក្នុង​កាស៊ីណូ​មួយ​ខាងលើនេះ​។​

    ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​យ៉ាង​ក្តៅគគុក​នោះ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​៥៤​គ្រាប់ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥​ថង់ ម្សៅ​ម៉ត់​ចំនួន​១​ថង​តូច ទូ​ហ្គេម​បាញ់​ត្រី​៨​គ្រឿង ស្លុត​ហ្គេម​១៤​គ្រឿង ថ្នាំ​គ្រវី​១​គ្រាប់ ត្រួតពិនិត្យ​ទឹកនោម នៅនឹងកន្លែង​២២​នាក់ ស្រី​២​នាក់ មាន​សារធាតុ​ញៀន​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ