• អាហ្សង់ទីន បរាជ័យ​នៅ​ថ្ងៃ​បើកឆាក Copa America ក្រោម​ថ្វីជើង​កូឡុំប៊ី ក្នុង​រយៈពេល ១២ឆ្នាំ​ចុងក្រោយ

    (ក្រុងរីយ៉ូ)៖ ក្រុមបាល់ទាត់ពពកស អាហ្សង់ទីនបានស្គាល់បរាជ័យលើកដំបូង ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនៃពាន រង្វាន់ Copa America នៅថ្ងៃបើកឆាកតាមរយៈចាញ់ក្រុមជម្រើសជាតិកូឡុំប៊ី ២-០ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។

    កីឡាករបម្រុងដែលត្រូវបានប្តូរចូលនៅវគ្គទី២ Roger Martinez រកបានគ្រាប់ទី១ ឲ្យកូឡុំប៊ីនៅនាទី៧១ មុនពេលមិត្ត រួមក្រុម Duvan Zapata រកបានគ្រាប់ទី២ នៅខ្វះ ៤ដល់ម៉ោងចប់ការប្រកួតពេញម៉ោង ៩០នាទី នៅពីមុខកីឡាករ សំខាន់ៗក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi, Sergio Auero និង Angel Di Maria ជាដើមដែលមិនអាច រកគ្រាប់បំប៉ោងសំណាញ់ទីបាន។

    ក្រោយចប់ការប្រកួត កីឡាករប្រធានក្រុមមកពីក្លឹប FC Barcelona, Messi បានថ្លែងប្រាប់ BBC ថា «ការបរាជ័យនេះ ធ្វើឲ្យយើងមានអារម្មណ៍ជូរចត់បំផុត។ យើងមិនចង់ចាប់ផ្តើមដោយរបូតរបៀបនេះទេ។ រឿងនៅចំពោះមុខដែលពួក យើងត្រូវធ្វើបន្ត គឺពង្រឹងសមត្ថភាព ដើម្បីស្រោចស្រង់ស្ថានការណ៍មកវិញ»។

    អាហ្សង់ទីន ជាអតីតក្រុមខ្លាំងប្រចាំពាន Copa America នេះ ដោយធ្លាប់ឈ្នះបាន ១៤ដង ឈរនៅលំដាប់ទី២ បន្ទាប់ពីអ៊ុយរ៉ាហ្គាយដែលឈ្នះបាន ១៥ដងច្រើនជាងគេ ខណៈពួកគេឈ្នះចុងក្រោយ (អាហ្សង់ទីន) កាលឆ្នាំ១៩៩៣ និងជាក្រុមដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ២សម័យកាលចុងក្រោយ តែបានចាញ់ឈីលី ដោយបាល់ប៉េណាល់ទី ដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ