• អ្នកចូលរួមការតវ៉ានៅហុងកុង កើនជាង ២លាននាក់

    អ្នក​រៀបចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​នៅ​ហុងកុង អះអាង​ថា​ចំនួន​ពលរដ្ឋ​ចូលរួម​បាតុកម្ម​កើន​ដល់​ជាង ២​លាន​នាក់​ដែល​ជា​ការ​តវ៉ា​ធំ​បំផុត​ក្នុង​ទីក្រុង។ ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក។ យ៉ាង​ណាមិញ កាលពី​ថ្ងៃសៅរ៍​កន្លងទៅ មេ​ដឹកនាំ​ហុងកុង​​លោកស្រី Carrie Lam បាន​ប្រកាស​ពន្យារពេល​អនុម័ត​សេចក្តី​ព្រាងច្បាប់​បត្យាប័ន ក្រោយ​មាន​ការ​តវ៉ា​ពី​បាតុករ​រហូត​ដល់​ជាង ១​លាន​នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ