• Huawei នឹងដាក់ដំណើរការ Hongmeng OS លើទូរស៊េរីថ្មីដំបូងគេ ក្នុងពេលឆាប់ៗនេះ!

    យោង​តាម​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី Huawei បាន​បញ្ជូន​ចេញ​ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​​បង្កើត​ដោយ​ខ្លួន​ឯង​បាន​ចំនួន ១ លាន​គ្រឿង​ ជា​ជំហាន​បន្ទាប់ Huawei ​ចុះ​បញ្ជី​ ពាណិជ្ជ​សញ្ញា​​នៅ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភព​លោក (WIPO) ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ឈ្មោះ​ HongMeng OS រី​ឯ ​Ark OS(សម្រាប់​ទីផ្សារ​អន្តរជាតិ) ។

    បើតាមការឲ្យដឹងពីលោក Andrew Williamson ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Huawei បានបង្ហើបប្រាប់សារព័ត៌មានថា Huawei ​កំពុង​នឹង​ត្រៀម​ប្រកាស​ជា​ផ្លូវការ​នូវ​ OS ​ថ្មី​(ជំនួស Android) ដែលការតេស្តដំបូងនឹងធ្វើនៅចិនមុនគេ។

    បើយោងតាមប្រភពពី trustedreviews បានជឿជាក់ថា OS ​ថ្មី​នឹង​​​មាន​លើ​ស្មាត​ហ្វូន​ស៊េរី​ខ្ពស់​របស់ Huawei ​​គឺ​អាច​ជា ​ម៉ូឌែល Mate 30 ​ឆ្នាំ ២០១៩។

    សូម​បញ្ជាក់​ដែរ​ថា ​ចំពោះ​​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​មាន​ពាណិជ្ជ​សញ្ញា​​នាំ​ចេញ​មក​ក្រៅ​ទីផ្សារ​ចិន​មាន​ដូច​ជា៖ ​កម្ពុជា ​ថៃ ​អូស្ត្រាលី ​កាណាដា ​ឥណ្ឌូណេស៊ី ​ឥណ្ឌា ​ម៉ិចស៊ិច ​អេស្ប៉ាញ​ ​ស្វីស ​និង​សហភាព​អឺរ៉ុប ​ជាដើម។

    ​រី​ឯ​ពេល​វេលា​នៃ​ការ​ប្រកាស​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់ អាច​នឹង​​នៅ​​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ (ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​ធ្នូ) ឬ យូរ​បំផុត​និទាឃៈរដូវ​ឆ្នាំ​ក្រោយ ហើយ​ OS នេះ​បាន​ត្រៀម​សម្រាប់​ដំឡើង​លើ​ទូរសព្ទ, Tablet, កុំព្យូទ័រ, ទូរទស្សន៍, រថយន្ត, នាឡិកា​ និង​គ្រប់​របស់​ដែល​អាច​ដំឡើង OS បាន៕ ​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ