តារា​សម្ដែង នៅ សូនីតា បង្ហាញ​រូប មាន​ផ្ទៃពោះ ក្នុង​ឈុត​សម្លៀក​បំពាក់​សិចស៊ី

(ភ្នំពេញ)៖ គេនៅចាំបានថា កាលពីមួយរយៈកន្លងទៅ តារាសម្ដែងអ្នកនាង នៅ សូនីតា គឺមានព័ត៌មានជាច្រើន បានចុះផ្សាយ ពីការមានផ្ទៃពោះរបស់នាង ជាមួយនឹងអ្នកដឹកនាំកម្មវិធី ទូរទស្សន៍ដ៏ល្បី លោក ទិត្យ ថាវរិទ្ធ ថាមានផ្ទៃពោះទាំងមិនទាន់រៀបការ រហូតធ្វើឲ្យតារាស្រីរូបនេះ ចេញមុខបញ្ជាក់យ៉ាងច្បាស់ នាងនិងលោក ទិត្យ ថាវរិទ្ធ គឺបាន រៀបការរួចរាល់ហើយ ដោយបច្ចុប្បន្ន នាងកំពុងពរពោះកូនដំបូង ដែលជាដំណក់ឈាមរួមគ្នា។ បើគិតមកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង នៅ សូនីតា គឺជិតដល់ពេល សម្រាលហើយ ដោយគិតទៅ គឺសល់ត្រឹមរយៈពេល តែជាងមួយខែទៀតតែប៉ុណ្ណោះ។

រូបថតជាច្រើនសន្លឹក របស់ភរិយា លោក ទិត្យ ថាវរិទ្ធ គឺតារាសម្ដែង នៅ សូនីតា ក្នុងឈុតសម្លៀកបំពាក់សិចស៊ី បែបស្ត្រីមានផ្ទៃពោះ ពិតជាធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ទោះបីជាទំហំនៃក្បាលពោះរបស់នាង កាន់តែរីកធំក៏ពិតមែន តែបើនិយាយពីសម្រស់វិញ គឺ នៅ សូនីតា នៅតែស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំង ខណៈដែលសល់រយៈពេល មិនដល់២ខែ ទៀតផង នាងក៏នឹងត្រៀមសម្រាលបុត្រទៅហើយ។

បើតាមគម្រោង អ្នកនាង នៅ សូនីតា នឹងត្រូវទៅសម្រាលបុត្រនៅឯប្រទេសថៃ ដោយកូនទីមួយរបស់នាង ដែលត្រៀមមើលឃើញផែនដី គឺជាកូនប្រុស ដោយជារៀងរាលខែ ស្រីស្រស់រូបនេះ បានទៅធ្វើការពិនិត្យផ្ទៃពោះ ជាប្រចាំផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ