• លោក ត្រាំ បញ្ចេញគំរូរូបរាងថ្មីសម្រាប់យន្តហោះ Air Force One ដែលនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ២០២៤

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបញ្ចេញ គំរូរូបរាងថ្មីសម្រាប់ យន្តហោះ Air Force One ចំនួនពីរគ្រឿងថ្មី ដែលនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ២០២៤។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

    លោក ដូណាល់ ត្រាំ បានបង្ហាញគំរូរូបរាងថ្មីនេះសម្រាប់យន្តហោះ Air Force One ក្នុងអំឡុងការផ្តល់បទសម្ភាសន៍មួយជាមួយ សារព័ត៌មាន ABC News ក្នុងការិយាល័យរបស់លោកនៅឯសេតវិមាន។ គំរូរចនាថ្មីនេះ គឺមានលក្ខណៈខុសប្លែកពីយន្តហោះ Air Force One បច្ចុប្បន្ន ត្រង់ថា វាមានលាយពណ៌ខៀវក្រមៅ ក្រហម និងស។

    រីឯរូបរាងដែលមានពណ៌ខៀវ លាយផ្ទៃមេឃស្លេក និងពណ៌ស នៅលើយន្តហោះ Air Force One សព្វថ្ងៃនេះ គឺបានបន្តមកតាំង តែពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក John F Kennedy ម្ល៉េះ។ គំរូរចនារបស់លោក ត្រាំ នឹងត្រូវលាបទៅលើយន្តហោះ របស់ Boeing ចំនួនពីរគ្រឿង ដែលនឹងត្រូវបម្រើជាយន្តហោះ Air Force One សម្រាប់ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ និង មានតម្លៃ៣.៩ពាន់លានដុល្លារ ខណៈ Air Force One បច្ចុប្បន្ន បានស្ថិតក្រោមការប្រើប្រាស់អស់រយៈពេលជិត០៣ទសវត្សរ៍ មក ហើយ ។

    គួរជម្រាបថា យន្តហោះ Air Force One គឺជានិមិត្តសញ្ញាមួយសម្រាប់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ