• ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យសិល្បករ សិល្បការិនី និងបងប្អូនគ្រប់គ្នាចូលរួមក្នុងកម្មវិធីដាំកូនឈើ ២៥០០ដើម នៅខេត្តព្រៃវែង ថ្ងៃទី១៦ មិថុនាខាងមុខនេះ

    ថ្មីៗនេះបេសកកម្មដាំកូនឈើរបស់តារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ ហាក់ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនមហាជន ជាពិសេសក្រុមសិល្បករ សិល្បការិនី ដោយពេលវេលាដែលត្រូវបំពេញហាក់កិតកៀកមកដល់។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បករខ្មែរ ក៏បានបង្ហោះសារអំពាវនាវឲ្យបងប្អុនជាពិសេសសិល្បករ សិល្បការិនីចូលរួមជាមួយរូបនាងក្នុងកម្មវិធីដាំកូនឈើនៅឯខេត្តព្រៃវែងនៅថ្ងៃ១៦ មិថុនា ខាងមុខនេះ។

    តារាស្រីរូបនេះបានសរសេររៀបរាប់ថា «នៅថ្ងៃទី ១៦ ខែ មិថុនា ខាងមុខនេះ សមាគមសិល្បករខ្មែរ និងចូលរួមក្នុងពិធីដាំកូនឈើនៅទួលឬស្សីរំដេក ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ចំនួន ២៥០០ដើម វេលាម៉ោង ៧:៣០ព្រឹក។ ដូច្នេះសូមអញ្ជើញបងប្អូនសិល្បករសិល្បការនីដែលបានចូលរួមសូមចេញដំណើរវេលាម៉ោង ៥:០០នាទីព្រឹក។ ចូលរួមដាំដើមឈើទាំងអស់គ្នា បរិស្ថានស្អាត សុខភាពល្អ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ