• ក្តៅៗ!!! អគ្គិភ័យកំពុងឆេះផ្ទះស្ដុកប្រេងម៉ាស៊ីនមួយកន្លែង នៅជិតរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន

    (ភ្នំពេញ)៖ ខណៈពេលនេះ វេលាម៉ោងជាង៣រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អគ្គិភ័យកំពុងឆេះផ្ទះស្ដុកប្រេងម៉ាស៊ីនមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅជិតរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

    សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ហើយមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

    ព័ត៌មានលម្អិត នឹងផ្សាយជូនជាបន្ដបន្ទាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ