• លីគកំពូលកម្ពុជា ចាប់ផ្តើម​វិញ​ចុង​សប្តាហ៍​នេះ ក្រោយ​ប្រកួត​ជម្រុះ​ជុំ​ទី១ World Cup 2022 ត្រូវបាន​បញ្ចប់

    (ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងចាប់ផ្តើមឡើងវិញ នាចុងសប្តាហ៍នេះ ដែលឈានចូលសប្តាហ៍ទី១១ នៅថ្ងៃទី១៥-១៦ ខែមិថុនា ក្រោយយុទ្ធនាការប្រកួតជម្រុះ FIFA World Cup 2022 នៅប្រទេសកាតា សម្រាប់ជុំទី១ នៅទ្វីបអាស៊ីត្រូវបានបញ្ចប់។

    ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖

    – យុវជនទន្លេបាទី U18 Vs ណាហ្គាវើល
    – អគ្គិសនីកម្ពុជា Vs ភ្នំពេញក្រោន
    – ក្រសួងការពារជាតិ Vs ព្រះខ័នរាជស្វាយរៀង។

    ការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖

    – អង្គរថាយហ្គឺ Vs គិរីវង់សុខសែនជ័យ
    – កំពង់ចាម Vs សូលទីឡូអង្គ
    – បឹងកេតអែហ្វស៊ី Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
    – វិសាខា Vs អាស៊ីអឺរ៉ុប យូណាយធីត។

    សូមបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១១ មានគូពិសេសត្រូវប៉ះគ្នា ក្រុមក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន១៧ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន និងមាន ២៦ពិន្ទុ។ សម្រាប់ក្រុមទាំងពីរនឹងត្រូវធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នាម៉ោង ៦៖០០នាទីល្ងាច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ