• ស្រី​ស្រស់ ព្រះ​កាយ ច័ន្ទ សម្រុក​បើក​បង្រៀន​បន្ថែមជំនាញ​រាំកូរ៉េ ​K-Pop​

    ភ្នំពេញៈ ក្រោយ​ពីបាន​ប្រកាស​បើក​សាលាបង្រៀន​ជំនាញ​សិល្បៈ​សម្រេច​ក្តីបំណង​​កាល​ពី​ក្មេ​ង មាន​​​​​សិស្ស​ចូល​​ររៀនជា​​ហូរហែ​​​​រយៈ​ពេល​ប្រមាណ​​ ២ ​ខែ​​មក​​នោះ តារា​​ស្រី​​វ័យ ២៤ ​ឆ្នាំ​​ ដែល​កំពុង​ឡើង​កូដ​ខ្លាំង​ចាប់​បាន​​ឱកាស​ថតកុន​ជា​ហូរហែ ឬ​អាច​ថា​នាង​ក្លាយ​ជា​តួស្រី​ម៉ូយ​ផលិត​កម្ម​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ កញ្ញា ព្រះកាយ ច័ន្ទ ​មក​បន្ថែម​ជំនាញ​រាំ​បែប ​​K-Pop​ កូរ៉េ​ មួយ​ជំនាញ​​ទៀត​នៅ​សាលា​ខ្លួន​។​

    កញ្ញា ព្រះកាយ ច័ន្ទ ​តារា​ចម្រៀង និង​សម្តែងស្រី ​​​រាង​ស្ល៊ីម​ ដែល​មាន​ប្រវត្តិ​ផុស​ចេញ​ពី​សិល្ប​ការិនី​​បុរាណ និង​​មាន​​ឪពុក​ជា​​សិល្បករ​ជើងចាស់​លោ្ខន​បាសាក់​​នោះ បាន​ប្រកាស​ចេញ​ពី​គណនី​​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ព្រះកាយ ច័ន្ទ បាន​សរសេរផ្សាយ​​ថា​៖ «​សូមជម្រាប​ថា​នៅ​ខែ​ ៤ ​នេះ​​យើង​នឹង​ផ្តើម​បើក​បង្រៀន​ហើយ​​!​​មាន​ថ្នាក់​របាំ​បុរាណ (​ចាប់ពី​វ័យ​ ៤ ​ឆ្នាំ​ឡើង​ទៅ​) សម្តែង ដើរ​​ម៉ូដ រាំ​សម័យ និង​ប្រពៃណី ដែល​​ហាត់​រៀន​​​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ជា​មួយ​​​សាលា​ព្រះ​កាយ ច័ន្ទ​​ក្លិប​»​។

    តារាស្រី​ដែល​ទើប​បាន​បញ្ចប់​ជំនាញ​សិល្បៈ​របាំ​បុរាណ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ហើយ​ក៏​មាន​​ជំនាញ​ដើរ​ម៉ូដ សម្តែង និង​រាំ កញ្ញា ព្រះកាយ ច័ន្ទ បាន​បន្ត​​ថា​៖ «​តាមពិត​ទៅ​ការ​រាំ​បែប​K-POP កូរ៉េ នេះ មាន​តាំង​ពី​បើក​វគ្គ​នានា​របស់​របាំ​ខ្មែរ​មក​ម្ល៉េះ តែ​មិនសូវ​ផ្សព្វ​ផ្សាយ​ ដោយ​យល់​ថា ចង់​ឲ្យ​របាំ​ខ្មែរ​មាន​សិស្ស​ចូល​រៀន​សិន ចាំ​មក​ប្រូម៉ូត​របាំ​ K-POP។ តាម​គម្រោង​នាង​ខ្ញុំ​បើក​វគ្គ​​​​​បង្រៀន​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​​អាទិត្យ​សិន ​ព្រោះ​ថា ​នាង​ខ្ញុំ​មិន​ទាន់​មាន​ពេល​ទំនេរ​អាច​បង្រៀន​នៅ​ថ្ងៃ​ផ្សេងៗ​ក្រៅពី​នេះ​បាន​នៅ​ឡើយ លុះត្រា​តែ​ពេល​ខ្ញុំ​ថតកុន​ភាគ​ក្រោយៗ​នេះ​ចប់​សិន​ទើប​អាច​ឆ្លៀត​បន្ថែម​ម៉ោង​ផ្សេង​»​។

    ​ក៏​មាន​ការចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​យុវវ័យ​ខ្លាំង ចំពោះ​ដំ​ណឹង​​បើក​​បង្រៀន​​​ជំនាញ​​សិល្បៈ ខណៈ​តារាស្រី​ដែល​ក្តោប​បាន​សុទ្ធ​តែ​តួឯក​កុន​ភាគ​នៅ​​ផលិតកម្ម​ប៉ុស្តិ៍​លេខ​ ៥ កញ្ញា ព្រះ​​កាយ ច័ន្ទ បង្ហើប​ថា​៖ «​ពិតជា​មិន​គួរ​ឲ្យ​ជឿ​មែន​បង​គ្រាន់​តែ​នាង​ខ្ញុំ​បាន​ប្រកាស​​តាម​ហ្វេស​ប៊ុក​​ភ្លាម​ប្រមាណ​ ២-៣ ​ថ្ងៃ​មក​នោះ​ក៏​មាន​ប្អូនៗ​ដែល​ចាប់​អារម្មណ៍ និង​បាន Confirm តាម​បណ្តាញ​​សង្គម​មាន​ចំនួន​ជាង ៣០ ​នាក់​ ទាំង​ប្រុស​ទាំងស្រី បាន​ចូល​​​រៀន​ជំនាញ​សិល្បៈ​នៅ​សាលា​ខ្ញុំ​ហើយ​​»​។

    យ៉ាងណា​ការបើក​សាលា​បង្រៀន​ជំនាញ​សិល្បៈ​ពហុជំនាញ​មាន​របាំ​បុរាណ សម័យ ប្រពៃណី​ដើរ​ម៉ូដ ​សម្តែង និង​របាំ​ K-POP ​នៅ​សាលា​ព្រះកាយ ច័ន្ទក្លិប ដែល​នាង​បង្រៀន​ផ្ទាល់​​នោះ សិស្ស​​ត្រូវ​បង់​ប្រាក់​ប្រចាំខែ​ក្នុង​តម្លៃ​សមរម្យ​អាច​រៀន​បាន​ទាំង​អ្នក​មាន​ជីវភាព​ធូរ​ធារ និង​​មធ្យម​ មាន​ ២ ​ ជម្រើស​។ ជម្រើស​ទី​ ១ ពួកគាត់​បង់ ១៥ ​ដុល្លារ ក្នុង ១ ខែ និង​ជម្រើស​ទី​ ២ បង់​ប្រាក់ ២០ ​ដុល្លារ ក្នុង ១ ​ខែ​លើ​ជំនាញ​ដែល​ចូលចិត្ត​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ