• តោះ! មកស្គាល់​បងប្អូន​បង្កើត​បួននាក់​របស់​កញ្ញា ដេននី ក្វាន់​!

    ភ្នំពេញៈ ថ្មីៗនេះ​ស្រាប់​តែ​តារា​សម្តែង​ស្រី​សិចស៊ី​ មាន​ស្រុក​កំណើតនៅ​ខេត្ត​ព្រះ​វិហារ សាច់​សខ្ចី​ញ៉េញ មាន​ដើមទ្រូង​ត្រលុក​ត្រលន់​និងជាថៅកែ​ម៉ូតែល ថៅ​កែ​ហាង​លក់​ផលិត​ផល​រក្សា​សម្រស់​អនឡាញ ព្រម​ទាំង​បាន​ហ៊ុន​រួម​នឹង​គូ​ស្នេហ៍​លោក ចាន់ មករា បើក​ហាង​លក់​ឡាន​ឈ្មោះ CMR ងាក​មក​​បង្ហាញ​មុខ​មាត់​បង​ប្អូន​បង្កើត​ប្រុសស្រី​បួន​នាក់​ទៀតឲ្យ​មហាជន​ដឹង​។​

    កញ្ញ ដេននី ក្វាន់ បាន​សរសេរ​ថា៖ «មនុស្សដែលខ្ញុំស្រលាញ់​បំផុតបន្ទាប់ពី​ពុកម៉ែ គឺ​៤​នាក់​នេះ​ហើយ។ បងស្រីទី1 គាត់កាច​ណាស់​គឺកាចជាមួយ​មនុស្សគ្រប់គ្នា​លើកលែងតែខ្ញុំ ទោះ​គាត់​នៅ​​ឆ្ងាយពីខ្ញុំ ​តែគ្រប់ពេលគាត់តែង​តែខលមកសួរសុខទុក​ និងលើកទឹកចិត្តខ្ញុំជានិច្ច។ បង​​​ស្រី​ទី​2 គាត់ស្រលាញ់ប្អូនណាស់ គាត់ជាមនុស្ស​ស្រីចរឹកប្រុស​មិនសូវចូលចិត្ត​និយាយ​ច្រើន​​ទេ បើ​និយាយ​​​មិនត្រូវគ្នាជា​មួយគាត់​គឺគាត់​វ៉ៃយក​តែម្តង តែយ៉ាងណា​គ្រប់ពេលគាត់​តែងតែ​នៅ​ជា​មួយ​​សង្សារច្រើន​ជាងបងប្អូន​ តែក៏មិនចោលបងប្អូនដើម្បី​សង្សារដែរ។​ បង​​ស្រីទី3 គឺ​ពូកែ​ជេរ​​ណាស់ ជេរ​ខ្ញុំរហូត ហើយបន្ទាប់ពីជេរ​ហើយ​ គឺមកអង្គុយយំម្នាក់អែង គាត់​​មើលមក​គឺ​ជា​មនុស្ស​​សំដីអាក្រក់ណាស់​ ឃើញ​យ៉ាងមិចថា​យ៉ាងនឹង តែ​គាត់ចិត្តល្អ​និង​ស្រលាញ់​បងប្អូន​ណាស់ គ្រប់ពេល​គាត់ជាមនុស្ស​ដែលពូកែ​លើកទឹកចិត្ត​មនុស្សបំផុត។ ចំណែក​ប្អូន​​ប្រុស​ពៅ​ទី​4 ​ជាមនុស្សរអ៊ូច្រើន ​និយាយទៅ​គឺឈ្លោះ​ជាមួយខ្ញុំ​ សឹងតែរាល់ថ្ងៃ តែយ៉ាងណា​គាត់ជាមនុស្ស​ស្រលាញ់​​បងស្រី​បំផុត​មិនថា​ខ្ញុំទៅ​ណា​មក​ណា​ទេ​គឺ​គាត់​ជាអ្នករៀប​ចំអោយ​ខ្ញុំទាំ​ង​អស់​ព្រោះ​ខ្លាច​​ខ្ញុំ​មិនស្អាត ​មិនចូល​ចំណោមគេ»។​

    ដេននី ក្វាន់ បន្ត​ទៀត​ថា៖«ជាបងប្អូននឹងគ្នា ពេលខ្លះ​ឈ្លោះពេលខ្លះ​ត្រូវគ្នា​ តែយ៉ាងណា​ក៏ពួក​យើង​​មិន​​ដែល​ចោលគ្នាដែរ​ ដូចពាក្យចាស់លោក​ពោលថា (កាត់ទឹកមិនដាច់ កាត់​សាច់​មិន​បាន)​ ខ្ញុំ​ចង់​ប្រាប់​ថា រាល់ថ្ងៃនេះ បន្ទាប់ពីពុកម៉ែ​គឺអ្នក​ទាំង​៤​នាក់​នេះហើយ​ ដែល​ស្រលាញ់​ខ្ញុំ​និង​​ចង់​ឃើញ​ខ្ញុំជោគជ័យបំផុត»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ