• ល្បី​ថា​កញ្ញា ជីមមី ចង់ប្រឡូកអាជីពសម្តែងថែមទៀត មិន​ខ្វល់​រៀង​ប្រាក់ចំណូល!

    ភ្នំពេញៈ ពិធី​ការិនី​ពូកែ​វោហារ​ស័ព្ទ សម្តី​ចាក់ទឹក​មិន​លេច បូករួម​ទាំង​ទម្រង់​មុខ​ឃ្យូតៗ​គួរ​ឲ្យ​ខ្នាញ់​​កញ្ញា ម៉េង ឃុននី ហៅ ជីមមី មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​បែប​កូន​កាត់​ចិន​ទេ ថែម​ទាំង​ជា​តារា​ដែល​ពោរ​ពេញ​ដោយ​ទេព​កោសល្យ និង​មាន​ចំណេះ​ដឹង​ខាង​ភាសា​​រហូតដ​ល់​ទៅ ៤ ភាសា រួម​ទាំង​ភាសា​កំណើតខ្មែរ​ទៀត​ផង​។

    ខណៈ​ថ្មីៗ​នេះ ស្រាប់លេច​ឮ​ថា កញ្ញា ជីមមី​ មាន​បំណង​ ចង់​ហក់​ទៅ​ប្រឡូក​ការ​ថត​សម្តែង MV និងកុន ដូចជា​តារា​ស្រី​ស្របាលៗគ្នា​ដែរ នាពេលខាងមុខនេះ។

    ធីការិនីរូប​ស្រស់​ប្រចាំ​ទូរ​ទស្សន៍​ PNN រូបនេះ បាន​បញ្ជាក់ថា៖ «ខ្ញុំត្រូវតែ​បង្កើន​សមត្ថភាព​ថែម​ទៀត ខ្ញុំ​មិន​នៅត្រឹង​ត្រឹម​​ហ្នឹងទេ​។ ខ្ញុំចង់ចូល​ថតកុនសម្តែង MV នៅពេលសមស្របណាមួយ បើទោះ​​​ជា​​ការ​ថត​សម្តែង មិនសូវ​បានលុយច្រើន ដូចជា​ធ្វើពិធីការិនីមែន ប៉ុន្តែខ្ញុំស្រលាញ់​ខាង​ហ្នឹង​​យូរហើយដែរ អ៊ីចឹង​គ្មាន​អ្វីជា​ឧបសគ្គនោះទេ»។

    តារា​ស្រី ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ មិន​ថាជា​ពិធី​ការិនី តារា​ម៉ូ​ដែល និង​​តារា​សម្តែង កញ្ញា ជីមមី ត្រូវ​​បាន​គេ​ដឹង​ថា នាង​ចេះ​​ច្រើន​ភាសា​មាន ភាសា​ចិន ថៃ អង់គ្លេស និង​ភាសា​ខ្មែរ ហើយ​​មាន​រូប​សម្រស់​មិន​ចាញ់​តារា​រួម​អាជីព និង​មាន​ភាព​ល្បីល្បាញ​មិន​ចាញ់​អ្នក​សិល្បៈ​ជំនាន់​មុន​ឡើយ។

    កញ្ញា ជី​មមី ជា​ពិធី​ការិនី​រូប​ស្រស់​ប្រចាំ​នៅ​ប៉ុស្តិ៍​ភី​អិន​អិនវ័យ​២៣​ ឆ្នាំ​ ទើបតែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​បាន​រយៈពេលប្រហែល​ជាង​ ៣ ឆ្នាំ តែ​ជោគ​ជ័យ​មិន​ធម្មតា​រូប​នេះ​បានឲ្យ​ដឹង​ ពីប្រវតិ្ត​រៀនសូត្រ​ខ្លួន​ដែរ​ថា៖ «កាល​ពី​នៅ​ក្មេង​ម៉ាក់​បាន​ឲ្យ​រៀន​ភាសា​ចិន ដល់​ពេល​ចូល​រៀន​ថ្នាក់​ទី ៥ ក៏​ចូល​រៀន​ភាសា​អង់គ្លេស​ទៀត ហើយ​នៅ​ពេល​ដែល​ចប់​ទី ១២ បាន​ទៅ​រៀន​ត​នៅ​ប្រទេស​ថៃ ដើម្បី​ចេះ​ភាសា​ថៃ​ហ្នឹង​ហ្មង ដោយ​រៀន​ចប់​ផ្នែក​អក្សរ​សាស្ត្រ​ថៃ»៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ