• ល្បី​ថា តារាចម្រៀងកូន​ស្រីអធិរាជសំឡេងស្អក ​កញ្ញា វី ឌីណែត ពិបាករកសង្សារ

    ភ្នំពេញៈ ថ្មីៗ​នេះ ស្រាប់​តែ​លេចឮថា កូនស្រី​ក្រមុំរបស់​អធិរាជ​សំឡេង​ស្អក​លោកហួរ ឡាវី គឺ​ កញ្ញា វី ឌីណែត​ នៅតែមិនទាន់មានដំណឹងស្នេហ៍ថ្មីដដែល បើទោះជានាងបង្ហើប​ថា រាង​ស្រាលខ្លួន ក្រោយពី​លោក នី រតនា បាន​រៀបការប្រពន្ធកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៩ ជាមួយអ្នកនាង ហេង សុវណ្ណ​ភក្តិណា មក​នោះ​ ព្រោះ​លែងមានគេយល់ច្រឡំពី​ទំនាក់ទំនងនាង និង​លោក រតនា ទៀត។​

    ខណៈ​ពេលនេះ ម្ចាស់បទ «ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ» ​រូបនេះ នៅតែគ្មាន​គូស្នេហ៍​មក​បណ្តើរ​​ដូច​ជា​មិត្តរួមអាជីពនោះ​ឡើយ។

    កាលពី​កញ្ញា​ វី ឌីណែត បានទៅចូលរួមមង្គលការ ឱក សុគន្ធកញ្ញា និងពិធីភ្ជាប់ពាក្យ សួស វីសា ជាដើម ​ត្រូវមិត្តភក្តិសួរថា តើពេលណា ឌីណែត គិតគូររឿងរៀបការដូចគេនោះ? កូនក្រមុំរបស់​លោក ហួរ ឡាវី គ្រវីក្បាល ហើយថា៖«នាងគ្មានសង្សារនោះ​ទេ»។

    នា​ពេល​កន្លងមកកញ្ញា វី ឌីណែត ធ្លាប់​បានឲ្យ​ដឹងថា ៖«ឆ្នាំនេះ នាងអាយុទើប ២៤ ឆ្នាំ ហេតុនេះ​ហើយ រឿង​រៀបការ​នៅឆ្ងាយណាស់ ព្រោះពេលនេះនាងគិតទៅលើការពង្រឹងអាជីពសិល្បៈ និង​ប្រឹង​រក​លុយ​ច្រើន​ជាងគិតទៅលើរឿងស្នេហា»។
    កញ្ញា វី ឌីណត ដែ​ល​ជាតារាចម្រៀង​​មានទឹកដមសំឡេងខ្លាំង មិនចាញ់នឹង ឱក សុគន្ធកញ្ញា​ នោះ​ឡើយ ​ជាពិសេស គឺអាចច្រៀងបទចម្រៀងជាភាសាអង់គ្លេស បានយ៉ាងល្អទៀតផង៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ