• EDC ចុះហត្ថលេខាជាមួយក្រុមហ៊ុន២ សាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន អានុភាព ៤០០មេហ្គាវ៉ាត់

    (ភ្នំពេញ)៖ កម្ពុជា នឹងមានរោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ នៅពេលឆាប់ៗខាងមុខនេះ ដែលជាដំណោះស្រាយរបស់ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដើម្បីបិទបញ្ចប់ស្ថានភាពដាច់ភ្លើង នៅរដូវប្រាំងឆ្នាំក្រោយៗទៀត ក្នុងរាជធានីភ្នំពេញ ដែលធ្លាប់ជួបប្រទះរួចមកហើយនោះ។

    ដំណើរការសាងសង់រោងចក្រនេះ ចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយការសាងសង់ចំណាយពេល ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២០ ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល។ នៅថ្ងៃនេះ អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើការសាងសង់ ជាមួយក្រុមហ៊ុន CGGC-UN Power.co.ltd និងក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

    រោងចក្រអគ្គីសនីនេះ ត្រូវបានប្រើប្រាស់ម៉ាស៊ីន វ៉ាត់ស៊ីឡា របស់ប្រទេសហ្វាំងឡង់ និងម៉ាស៊ីន ម៉ែន របស់ប្រទេសអាឡឺម៉ង់ ដែលនិងត្រូវសាងសង់ស្ថិតក្នុងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

    គម្រោងនេះ ចែកចេញជា២ផ្នែក៖ ទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ