មិនធម្មតា! អ្នកទោសនៅចិនអាចទិញទំនិញ Online បានទៀត!

យោង​តាម​សារព័ត៌មាន Asiaone បាន​ចុះ​ផ្សាយ​ថា​រដ្ឋាភិបាល​នៅ​ខេត្ត​ក្វាងទុង ប្រទេស​ចិន បាន​បើក​ដំណើរការ​ប្រព័ន្ធ​ទិញ​ទំនិញ Online ដ៏​ទំនើប​មួយ​សម្រាប់​អ្នក​ទោស ដោយ​កន្លង​ទៅ​បាន​ជ្រើសយក​ពន្ធធនាគារ​ Conghua ​ដើម្បី​ដាក់​ដំណើរការ​ប្រព័ន្ធ​នេះ។

អំឡុង​ពេល​ប្រើប្រាស់​រាប់​ពី​ខែ​មករា ដល់​មេសា មាន​ការ​បញ្ជា​ទិញ​ច្រើន​ជាង ១៣ ០០០ ដង​ស្មើ​នឹង​ជាង ៤០០ ០០០ ទំនិញ ដោយ​ពុំ​មាន​ការ​ត្អូញត្អែរ​ឬ​ផ្ញើ​ត្រលប់​មក​វិញ​នៅ​ទំនិញ​ណា​មួយ​នោះ​ឡើយ ពោល​គឺ​គុណភាព​អាច​យក​ជា​ការ។

ប្រភព​បាន​បញ្ជាក់​ថា​នៅ​រាល់​ជាន់​នីមួយៗ​ក្នុង​ពន្ធធនាគារ​មាន​បំពាក់​នូវ​ទីតាំង​ដើម្បី​បញ្ជា​ទិញ មាន​ប្រមូល​ផ្តុំ​ដោយ​ផលិត​ផល​ចំនួន ២០០ ស្ថិត​ក្នុង​ ៦៨ ប្រភេទ​ផ្សេង​ពី​គ្នា។ ដើម្បី​ចូល​ទិញ​បាន អ្នកទោស​ត្រូវ​ Log In ចូល​គណនី ដោយ​វាយ​បញ្ចូលកូដ​សម្ងាត់​ឬ​ប្រើប្រាស់​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ។

អ្នក​ទោស​ម្នាក់ៗ​អនុញ្ញាត​ឲ្យ​ទិញ​បាន ១ ដង​ក្នុង​មួយ​ខែ ដោយ​ប្រើប្រាស់​ពេល​ ១៥ នាទី ហើយ​តាម​ការ​ព្យាករណ៍​ជាម​ធ្យម​អ្នក​ទោស​ម្នាក់​ចាយ​ក្បែរ ៣០០ យន់​ឬ​ខ្ទង់ ៤៣ ដុល្លារ​ សម្រាប់​ការ​បញ្ជា​ទិញ​មួយ​នេះ។ ជា​ការ​អភិវឌ្ឍ​ដ៏​ទំនើប​មួយ ខុស​ពី​អតីតកាល​ដែល​អ្នក​ទោស​គ្រប់​រូប​ត្រូវ​សរសេរ​ទំនិញ​ដែល​ខ្លួន​ត្រូវ​ការ​ លើ​ក្រដាស​មួយ​និង​ផ្ញើ​បន្ត​ទៅ​ប្រធាន​គុក ដែល​មើល​ទៅ​រាង​ស្មុគស្មាញ​បន្តិច៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ