• ប្តីប្រពន្ធពីរនាក់បាត់ខ្លួន ក្រោយទៅដកលុយពីធនាគារ ABA បន្ទាប់ពីលក់ដីបាន

    បន្ទាប់ពីលក់ដីបាន ប្តីប្រពន្ធមួយគូបានប្រាប់ក្រុមគ្រួសារថា ទៅដកលុយថ្លៃលក់ដី ដែលអ្នកទិញបានវេឱ្យតាមរយៈគណនីយធនាគារ ABA ប៉ុន្តែចាប់តាំងពីទៅដកលុយកាលពីថ្ងៃទី ៣ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩នេះហើយ នៅតែមិនឃើញប្តីប្រពន្ធមួយគូនេះវិលត្រឡប់មកផ្ទះវិញឡើយ ហើយបាត់ដំណឹងឈឹងរហូតមិនដឹងថា ស្លាប់ ឬ រស់ ឬ ទៅទីណានោះទេ ។

    ប្តីប្រពន្ធមួយគូដែលបាត់ខ្លួននេះ បុរសជាប្តីមានឈ្មោះ ហ៊ិន ភានិត អាយុ ២៥ឆ្នាំ បានប្រឡងជាប់ក្របខ័ណ្ឌ មន្ត្រី នគរបាលជាតិ អង្គភាព នាយកដ្ឋាន សរុប ផែនការ មានទីលំនៅ ផ្ទះ លេខ ១១៧E3Z ផ្លូវ លេខ ១៣៦ ភូមិ ២ សង្កាត់ ផ្សារកណ្តាល ទី ២ ខណ្ឌដូនពេញ និង ស្ត្រី ជា ប្រពន្ធ ឈ្មោះ លី ចន្ធូ អាយុ ២៧ ឆ្នាំ ស្នាក់នៅ ជាមួយគ្នា ។

    នៅក្នុងពាក្យបណ្តឹង ដែលក្រុមគ្រួសារជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលបាត់ខ្លួន នៅវេលាម៉ោង៨ព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ ប្តី ប្រពន្ធមួយគូនេះបាន ប្រាប់ក្រុមគ្រួសារថា ពួកគេ ទៅ ដក លុយ នៅ ធនាគារ ABA សាខាទួលគោក ជាលុយដែល គេវេឱ្យថ្លៃលក់ដី ។ នៅពេលព្រឹកនោះ ក្រុមគ្រួសារ នៅទាក់ទងតាមទូរស័ព្ទបានជាធម្មតា ប៉ុន្តែរហូតដល់វេលាម៉ោង២រសៀល ទាក់ទងតាមទូរស័ព្ទលែងបានតែម្តងគឺបាត់ដំណឹងឈឹងរហូត មិនមានដំណឹងអ្វីទាំងអស់ ។

    ឥឡូវនេះ សមត្ថកិច្ចជំនាញកំពុងតែដុតដៃដុតជើងស្រាវជ្រាវ និង ស្វែងរកប្តីប្រពន្ធ ដែលបានបាត់ខ្លួននេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ