• ទី​បំផុត កញ្ញា ពេជ្រ សូលីកា វិល​ចូល​ទ្រនំ​​ហង្សមាស​ជា​ផ្លូវការ​វិញ​ហើយ

    ភ្នំពេញៈ បង្ក​ការ​ភ្ញាក់​​ខណៈតារា​ចម្រៀង និងជាសម្តែងស្រី ​ដែលត្រូវ​បានមហាជន​ដឹងថា ជា​ដៃ​​គូ​ដ៏សក្តិសម​របស់​លោក នីកូ គឺ​កញ្ញា ពេជ្រ សូលីកា ត្រូវផលិត​កម្មហង្សមាស​ សម្រេច​​ទទួល​​​​បញ្ចូល​វត្តមាន​នាង​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ខ្លួន​នោះ។
    អ្វីដែល​ពិសេស ការហ​ក់​ចូល​មកជ្រកក្រោមទ្រនំហង្សមាស​ សាជា​ថ្មីនេះ ក៏​ត្រូវ​បាន​អ្នក​តាម​ដាន​សិល្បៈ​ដឹងថា ស្រប​ពេល​​ដែលតារាស្រីរូបនេះ ទទួលតំណែងជាតួឯកស្រី​​​ក្នុង​រឿង​ភាគ​​ថ្មី​មួយ​នៅ​ស្ថានីយទូរទស្សន៍ហង្សមាស មានចំណងជើងថា «អាពាហ៍ពិពាហ៍ចៃដន្យ» ដែល​នឹង​ត្រៀម​ចាក់បញ្ចាំងឆាប់ៗនេះ។

    ការទទួល​បានដំណឹងនេះ ​បន្ទាប់ពី​ក្នុងហ្វេសប៊ុក​ផេកផ្លូវការ​​ ផលិតកម្ម​យក្ស​ប្រចាំ​ប្រទេស​គឺ​រស្មីហង្សមាស បានចេញវីដេអូមួយប្រកាសថា​កញ្ញា ពេជ្រ សូលីកា គឺជា​តារាច​ម្រៀង​​ថ្មី​ប្រចាំ​ផលិតកម្មរបស់ខ្លួន។ តាមរយៈវីដេអូនោះ ពេជ្រ សូលីកា បាន​ប្រកាស​ដល់​ទស្សនិក​ជនថា ៖​ «សួ​ស្តី! ហ្វេនៗជាទីស្រឡាញ់ របស់នាងខ្ញុំទាំងអស់គ្នា នាងខ្ញុំពេជ្រ សូលីកា គឺ​ជា​តារា​ចម្រៀងថ្មី ប្រចាំផលិតកម្មហង្សមាស»។

    ក្រៅពីភ្ញាក់ផ្អើលនូវដំណឹងនេះ អ្វីដែលទស្សនិកជនគ្រប់គ្នាកំពុងតែអន្ទះសារ ចង់ដឹងបន្តទៀត នោះ នៅវេលាម៉ោង ៧៖ ០០ យប់នេះ ផលិតកម្មហង្សមាស នឹងបញ្ចេញស្នាដៃដំបូងពេជ្រ សូលីកា ដែលមិនទាន់ដឹងទេថាតើ ជាចម្រៀង ឬក៏ភាពយន្តដែលនាងសម្តែងជាតួ ឯក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ