• World Cup 2022៖ កម្ពុជា អាចការពារកៅអីជុំទី ២ បានទេពេលប៉ះប៉ាគីស្ថានយប់នេះ?

    (ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជើងទី២ ទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន នាម៉ោង ១១យប់នេះ នៅកីឡដ្ឋាន Hamad Bin Khalifa នាទីក្រុងដូហា ប្រទេសកាតា ដើម្បីការពារកៅអីជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា(2022 FIFA World Cup qualification-AFC)។

    នេះគឺជាការប្រកួតកាត់សេចក្ដី ក្នុងវគ្គជម្រុះបឋម រវាងក្រុមទាំងពីរ បន្ទាប់ពីប្រកួតជើងទី១ លើទឹកដីកម្ពុជា ក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ២-០ កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ ។ ចាំមើលកម្ពុជា អាចការពារកៅអីជុំទី២ បានទេ ខណៈមានគ្រាប់បាល់ចំណេញ ២គ្រាប់ក្នុងដៃ សម្រាប់ធ្វើដើមទុនយប់នេះ?

    លោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានរក្សាជំហរដដែល សម្រាប់ការប៉ះប៉ាគីស្ថានយប់នេះ ដោយលោកផ្ដោតលើភាពរីកចម្រើនរបស់ក្រុមជម្រើសជាតិកម្ពុជា ជាងផ្ដោតលើលទ្ធផលឈ្នះ ឬចាញ់ ។ ប៉ុន្ដែលោកក៏រំពឹងថា កូនក្រុមខ្លួន នឹងខិតខំអស់ពីសមត្ថភាព ដើម្បីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងអ្នកគាំទ្រកម្ពុជាដូចថ្ងៃមុនដែរ ។

    គួរបញ្ជាក់ថា ជំនួបជើងទី២ នេះដែរ កម្ពុជាហាក់មានសង្ឃឹមច្រើន ក្នុងការបន្ដដំណើរទៅជុំទី២ ប្រសិនបើលទ្ធផលស្មើគ្នា ឬក្រុមគោព្រៃកម្ពុជា ភ្លាត់ចាញ់ត្រឹម ១-០ ឬ ២-១ ជាដើម ។ ប៉ុន្ដែករណីប៉ាគីស្ថាន អាចវាយបកឈ្នះ ២-០ វិញ នោះការប្រកួតនឹងឈានដល់ការថែមម៉ោង ឬប៉េណាល់ទី ដើម្បីកាត់សេចក្ដី រកក្រុមឈ្នះ ឡើងជុំទី២ នៃព្រឹត្តិការណ៍ 2022 FIFA World Cup qualification-AFC៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ