• ផ្ទុះគ្រាប់​សល់​ពីសម័យ​សង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង បណ្ដាល​ឲ្យយាយ និង​ចៅ​ស្លាប់ នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង

    (ស្វាយរៀង)៖ នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីផ្ទុះគ្រាប់សល់ពីសម័យ សង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    មន្ដ្រីនគរបាលខេត្តស្វាយរៀង បានប្រាប់ ឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បណ្ដាលឲ្យស្លាប់មនុស្ស២ នាក់ភ្លាម ដោយម្នាក់ជាជីដូន និងម្នាក់ទៀតជាចៅ។

    យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលនៅពេលនេះកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ