• លោក ទេព រិន្ទដារ៉ូ បង្ហាញ​ឈុត​សម្លៀក​បំពាក់​សម័យ​បារាំង ដែល​សម្ដេច​ព្រះរាម បុប្ផាទេវី ប្រទាន​ឲ្យ

    (ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់លោក ទេព រិន្ទដារ៉ូ គឺមានទស្សនិកជនច្រើនណាស់ ដែលគាំទ្រនិងស្គាល់ ព្រោះតារាសម្តែងជើងចាស់ដួងនេះ នៅតែត្រូវបានមហាជនប្រុសស្រីគោរពស្រឡាញ់ កោតសរសើរគ្រប់គ្នា ទាំងសមត្ថភាព ទេពកោសល្យសិល្បៈ និងរូបសម្រស់។ យ៉ាងណាមិញ ថ្មីៗនេះ ទេព រិន្ទដារ៉ូ បានចូលរួមសម្តែង រឿងភាគថ្មីមួយ ដែលមានឈុតឆាកលាយជាមួយនឹងរឿងសម័យកាល ហើយក៏រំលេចនូវសម្លៀកបំពាក់មួយ ឈុត កាលពីសម័យបារាំង ដែលសម្ដេចព្រះរាម បុប្ផាទេវី ប្រទានឲ្យ និងត្រូវបានលោករក្សាទុកយ៉ាងល្អ។

    ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ទេព រិន្ទដារ៉ូ បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំចូលចិត្តសម្លៀកបំពាក់ មួយកុំប្លេរនេះណាស់ ព្រោះជាម៉ូតសម័យបារាំង ដែលសម្តេចព្ររាមបុប្ផា ទេវី ប្រទានឲ្យកាលពីថតបទចំរៀង មួយថ្វាយសម្តេចឪនៅលើភ្នំបូកគោ។ ឲ្យតែមានកម្មវិធី ឬសាច់រឿងណា ដែលពាក់ព័ន្ធនិងសម័យកាលនោះ ខ្ញុំតែងតែយកមកពាក់ ជារឿយៗ។ ជាពិសេស ក្នុងពេលថ្មីៗកន្លងមកនេះ ខ្ញុំយកមកប្រើក្នុងបទចម្រៀងរបស់ ប្អូនស្រី ឈួន សុវណ្ណឆៃ ក្នុងបទ បូរីជូឡុង ដែលឃើញមានការទាក់ទាញគាំទ្រពីសំណាក់ទស្សនិកជនយ៉ាង ច្រើនផងដែរ។ សូមអរគុណ ចំពោះការគាំទ្ររបស់ប្រិយមិត្តតាំងពីដើមរហូតមក។ សូមគោរពជូនពរ មានសំណាងល្អ សុខភាពល្អ នឹង ជោគជ័យ ទាំងអស់គ្នា …!»។

    សូមជម្រាបថា តារាសម្តែងប្រុសជើងចាស់ លោក ទេព រិន្ទដារ៉ូ ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈ កោតសរសើរ យ៉ាងខ្លាំង ទាំងការក្តោបក្តាប់ប្រជាប្រិយភាព និងការថែរក្សានូវរូបសម្រស់។ ទោះបីជាវ័យរៀងជ្រេរក៏ពិតមែន តែតារាប្រុសរូបនេះ នៅតែមានរូបសង្ហារ សាច់ដុំធំៗ សឹងតែធ្វើឲ្យតារាជំនាន់ក្រោយមួយចំនួនសុំខ្មាស់ទៅ ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ