• Rafael Nadal ឈ្នះ​ជើងឯក French Open ជា​លើក​ទី១២ ក្នុងអាជីព ក្រោយ​ផ្តួល​កីឡាករ Dominic Thiem នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

    (ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal បានឈ្នះជើងឯក French Open ឆ្នាំ២០១៩ បន្ទាប់ពីផ្តួល គូប្រជែង Dominic Thiem នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Philippe Chatrier នៅប្រទេសបារាំង។

    ការប្រកួតដ៏ស្វិតស្វាញ កីឡាករអេស្ប៉ាញ Nadal បានវាយយកឈ្នះកីឡាករសញ្ជាតិអូទ្រីស Dominic Thiem ក្នុងលទ្ធផលពិន្ទុ ៣-១ ក្នុងការប្រកួត ៤សិត ដែលធ្វើឲ្យបុរសវ័យ ៣៣រូបនេះក្លាយជាកីឡាករអេស្ប៉ាញដំបូងគេ ឈ្នះពានរង្វាន់ French Open លើកទី១២ ច្រើនជាងគេ ហើយក៏ជាជ័យជម្នះលើកទី៤ ផងដែរសម្រាប់ Nadal ដែលជួប Thiem នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ France Open នេះ។

    Nadal បានថ្លែងក្រោយចប់ការប្រកួតថា «ខ្ញុំមិនដែលគិតថា ចាប់តាំងពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០១៩ ខ្ញុំនៅតែ បន្តឈ្នះពាននេះនោះទេ ហើយវាពិតជាពេលវេលាល្អមួយសម្រាប់ខ្ញុំ»។

    គួរបញ្ជាក់ផងថា បុរសវ័យ ៣៣ឆ្នាំសញ្ជាតិអេស្ប៉ាញ Rafael Nadal បានក្លាយជាកីឡាករឈរនៅលំដាប់ទី២ ដែលឈ្នះក្នុងក្របខណ្ឌធំ Grand Slam បាន ១៨ដង បន្ទាប់ពីកីឡាករស្វីស Roger Federer ដែលឈ្នះបាន ២០ដងច្រើនជាងគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ