• រុស្ស៊ីស្វាគមន៍​សត្វ​ខ្លាឃ្មុំ​ផេនដា មកពី​ប្រទេស​ចិន ជា​លើក​ដំបូង

    (បរទេស)៖ ឧទ្យានសត្វមួយកន្លែងនៅប្រទេសរុស្សី ដែលមានឈ្មោះថា Moscow Zoo បានធ្វើការស្វាមគន៍សត្វផេនដាចំនួន ២ក្បាលដែលមកពីប្រទេសចិន ខណៈសត្វដ៏គួរឲ្យស្រឡាញ់ទាំងនេះ ១ក្បាលមានឈ្មោះថា Ru Yi និង ១ក្បាលទៀតឈ្មោះ Ding Ding។

    បន្ទាប់ពីរស់នៅឧទ្យាន Moscow បានជាង ៣០ថ្ងៃ ខ្លាឃ្មុំផេនដាទាំង២ ត្រូវគេមើលឃើញថា បានរស់នៅយ៉ាងចុះសម្រុងជាមួយនឹងបរិស្ថានជុំវិញនោះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩។

    ពិតណាស់ កាលពីថ្ងៃពុធសប្តាហ៍មុន ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើការព្រមព្រៀងគ្នា ក្នុងការនាំយកសត្វខ្លាឃ្មុំពីរក្បាលមានឈ្មោះថា Ding Ding និង Ru Yi ពីប្រទេសចិន មកកាន់សួនសត្វនៃប្រទេសរុស្ស៊ី។ Ru Yi ត្រូវបានគេដឹងថា មានអាយុ ៣ឆ្នាំ ជាផេនដាឈ្មោល និង Ding Ding មានអាយុ ២ឆ្នាំ ជាផេនដាញី។

    គួរជម្រាបថា សត្វដ៏គួរឲ្យស្រឡាញ់ទាំងពីរ បានទៅដល់ឧទ្យាន Moscow ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៩ ខែមេសា ហើយពួកវា នឹងរស់នៅរុស្ស៊ីដែលជាកន្លែងថ្មីនោះ រយៈពេល១៥ឆ្នាំ តបតាមគម្រោងស្រាវជ្រាវរួមគ្នារវាងចិន និងរុស្សី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ