• កូរ៉េគ្រោងវិនិយោគជិត ១០លាន​ដុល្លារ ដើម្បីបង្កើត​កីឡដ្ឋាន​ស្ដង់ដារ​ លើ​ទឹកដី​ឧដុង្គ

    (ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ បានបង្ហើបគម្រោងវិនិយោគធំមួយ ដោយគ្រោងបោះទុកជិត ១០លានដុល្លារ ដើម្បីសាងសង់កីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្ដរជាតិមួយនៅស្រុកឧដុង្គ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបបាល់ទាត់ក្រសួងការពារជាតិកាលពីម្សិលមិញ។

    លោក ខូវ ឆាយ បានបញ្ជាក់ថា «ដំណើរទស្សនកិច្ចលើកនេះ ទទួលបានសមិទ្ធិផលធំធេងមួយទៀត ដោយភាគីកូរ៉េពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្តង់ដាអន្តរជាតិមួយ នៅលើទឹកដីស្រុកឧដុង្គ លើផ្ទៃដី ៣០ហិកតា និងចំណាយទឹកប្រាក់សរុបជិត ១០លានដុល្លារ។ សង្ឃឹមថា គម្រោងនេះនឹងចេញជារូបរាងឆាប់ៗ»។

    ការអះអាងបែបនេះ ស្របពេលក្រុមបាល់ទាត់វ័យចាស់កម្ពុជា ដោយមានលោក ខូវ ឆាយ ជាសមាជិកបានធ្វើដំណើរទស្សនៈកិច្ច និងប្រកួតមិត្តភាពរយៈពេល ១សប្ដាហ៍ចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា នៅសាធារណរដ្ឋកូរ៉េ ដោយឆ្លងកាត់ ៦ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់២។ លើសពីនេះក្រុមលោកក៏បានចងសម្ព័ន្ធភាពជាមួយអភិបាលក្រុង៣ រួមមានក្រុងអ៊ុលសាន ក្រុងគីមហេ និងក្រុងម៉ាប៉ូ និងបានផ្លាស់ប្តូរបទពិសោធន៍បាល់ទាត់ សិក្សាវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ