• វិធានការ​សំខាន់ៗ ដែលអ្នកត្រូវដឹង ដើម្បីបញ្ចៀសការស្លាប់ ដោយសារគ្រោះថ្នាក់​​រន្ទះបាញ់

    ភ្នំពេញ ​៖ ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ នៅ​ថ្ងៃទី​៨​មិថុនា បានចេញ​នូ​វិធានការ​ជាច្រើន ដើម្បី​ប្រាប់​ដល់​ពលរដ្ឋ បញ្ចៀស​ពី​គ្រោះថ្នាក់​ដោយ​រន្ទះបាញ់ ដែល​តែងតែ​បង្ក​ឲ្យ​មនុស្ស និង​សត្វ ស្លាប់ និង​របួស​។ របៀប​ការពារ​រន្ទះបាញ់ សូម​ចែករំលែក​ផង​ដើម្បី​យល់ដឹង​ត​គ្នា​….!

    ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​លើកឡើងថា ​រន្ទះ​កើត​ដោយ​បាតុភូត​អគ្គិសនី​ធម្មជាតិ​មាន​កម្លាំង​រាប់​មឺ​ន​វ៉ា​ត់​វ៉ុល​ដែល​កើត​ពីរ​ពពក​ទឹក​ប៉ះគ្នា ប៉ូល​បូក​ដក​បង្កើត​អគ្គិសនី​នោះ​ឡើង និង រក​ទី​ខ្ពស់​ណាមួយ​ចំលងមក​ផែនដី ។​

    ​វិធាន​ការដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​មួយចំនួន​ដូចជា ៖

    1) កុំ​ដើរ​កាន់​ចប​ឬ​ប៉ែល​ឬ​បើក​ត្រាក់ទ័រ​ពេល​កំពុង​ភ្លៀង …​។​

    2) ​កុំ​កាន់​ទូរស័ព្ទ​ឬ​កា​ម៉េ​រ៉ា​ពេល​កំពង់​មេឃ​រកកលភ្លៀង ឬ ដើរ​កណ្តាលវាល ត្រូវ​ចូល​ជ្រក​ក្រោមផ្ទះ​គេ​សិន ។​

    3)​កុំ​ជ្រក​ក្រោម​ដើមឈើ​ព្រោះ​រន្ទះ​ចំលង​អគ្គិសនី​លឿន​ណាស់​ពី​ចុងឈើ​មក​គល់​និង​ចូល​ផែនដី ហើយ​កំលាំង​ភ្លើង​រាប់លាន​វ៉ុល​។​

    4)បើ​ឃើញ​ភ្នែក​បន្ទូល​ភ្លើង​មិន​ស្រួល​ត្រូវ​យកដៃ​បិត​ត្រចៀក​អង្គុយ​ចុះ កុំ​នៅក្បែ​ទឹក​។​

    5)បើ​ត្រូវ​រន្ទះ​រួចហើយ​អ្នក​ត្រូវយក​អ្នករបួស​ទៅ​ពេទ្យ​អោយ​លឿន​បើ​គ្មាន​ពេទ្យ​នៅក្បែ​ចូរ​រក​កន្លែង​ដី​ផុ​ក​យក​អ្នក​ត្រូវ​រន្ទះ​ប្រលាក់​ដី​ផុ​ក​អោយ​អគ្គិសនី​ចំលង​ចូល​ផែនដី​អោយ​លឿន បួន​5​នាទី និង ធ្វើ​ចង្វាក់បេះដូង​អោយ​ដើរ និង ផ្លុំ​ខ្យល់​ចូល​សួត​។​

    ​វិធី​បុរាណ​គេ​ឆ្អឺ​ភ្លើង រហូត​អ្នកនោះ​ដឹងខ្លួន តែ​អត្រា​រស់​តិច​បំផុត ។

    ៦. ឧបករណ៍​ដែល​ងាយ​ឆ្លង​ចរន្តអគ្គិសនី អា​ស្រូប​រន្ទះ មានដូចជា ៖ ឌុយ​ភ្លើង ទូរស័ព្ទ ក្បាល​រ៉ូ​ប៊ី​ណេ ទឹក ទូទឹកកក ទូរទស្សន៍ ឬ​​ស៊ុមបង្អួច​ជាដើម​-​ល​- ៕

    ប្រភព៖​ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ