• សព្វថ្ងៃនេះ «កាំភ្លើង» មាននៅក្នុងដៃប្រជាជនថៃ ចំនួន១០លានដើម ទាំងស្រប និងមិនស្របច្បាប់

    (បាងកក)៖ គេហទំព័រ GunPolicy.org បានឱ្យដឹងថាចំនួនកាំភ្លើង ដែលកាន់កាប់ដោយប្រជាជនថៃ (មិន រាប់បញ្ចូលប៉ូលិស និងកងកម្លាំងប្រដាប់អាវុធនានា) គឺមានរហូតដល់ទៅ១០លានដើម។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ០៩ ខែមិថុនា ឆ្នាំ២០១៩។

    យោងតាម GunPolicy.org ក្នុងចំណោមកាំភ្លើង១០លានដើមខាងលើ មាន៦លានដើមត្រូវបានចុះបញ្ជី ដោយស្របច្បាប់ ហើយ៤លានដើមផ្សេងទៀតមិនបានចុះបញ្ជីស្របច្បាប់។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហា កំាភ្លើងនេះដែរ លោកស្រី Chutimas Suksai ដែលជាអ្នកស្រាវជ្រាវម្នាក់ធ្វើការងារជាមួយអង្គការក្រៅ រដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា ករណីឃាតកម្ម ឬការស្លាប់ដោយសារគ្រាប់កាំភ្លើងនៅក្នុងប្រទេសថៃ គឺភាគច្រើនកើតឡើងដោយសារភ្លើងប្រចណ្ឌ។

    លោកស្រី Chutimas បានបន្ថែមដូច្នេះថា៖ «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយនោះទេ ដែលគូស្នេហ៍ បាញ់សម្លាប់ដៃគូរបស់ខ្លួន នៅពេលដែលពួករកឃើញថាដៃគូរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយ អ្នកដទៃ…ពីព្រោះអ្នកបានដឹងបានឮរឿងបែបនេះកើតឡើងជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយថៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ»។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ GunPolicy.org ការកាន់កាប់អាវុធដោយខុសច្បាប់នៅក្នុងប្រទេសថៃភាគច្រើនកើតឡើងដោយសារតែ នៅពេលសមាជិកគ្រួសាររបស់ពួកគេណាម្នាក់ស្លាប់ ហើយបន្សល់ទុក កាំភ្លើង នោះពួកគេមិនបានចុះបញ្ជីកម្មសិទ្ធិថ្មីឡើយ ខណៈម្ចាស់កាំភ្លើងមួយចំនួនថែមទាំងលួចលាក់ទិញ កាំភ្លើងទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ