• មេក្រុមហ៊ុន Apple លោក Tim Cook ថា៖ បើឈប់​ផឹក​កាហ្វេ​ថ្លៃៗ អ្នក​នឹង​មាន​លុយទិញ iPhone X បានប្រើហើយ!

    ខណៈ​ដែល​ហ្វេន Apple មួយ​ចំនួន​ធំ​កំពុង​សាញ​រឿង​តម្លៃ​របស់ iPhone X ដែល​ថ្លៃ​កប់​ពពក​នោះ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple បាន​បោះ​ពាក្យ​មួយ​ឃ្លា​យ៉ាង​ខ្លី​ថា៖ “ឈប់​ផឹក​កាហ្វេ​ថ្លៃៗ​ទៅ អ្នក​នឹង​មាន​លទ្ធភាព​បាន​ទិញ iPhone X ប្រើ​ហើយ”។

    Tim Cook បាន​ពន្យល់​ទៅ​កាន់​អ្នក​កាសែត​ក្នុង​ឱកាសខួប​គម្រប់​ ១០ ឆ្នាំ​របស់ Apple ជុំវិញ​រឿង​តម្លៃ​នេះ​ថា អ្នក​អាច​រៀប​គម្រោង​សន្សំ​លុយ​យ៉ាង​តិច​ក្នុង​មួយ​ខែ ៣៣ ដុល្លារ។ ហើយ​តម្លៃ ៣៣ ដុល្លារ​នេះ​ អាច​ថា​ថោក​ជាង​តម្លៃ​កាហ្វេ​កន្លែង​ឡូយៗ ម៉ាក​ល្បី​ដែល​អ្នក​កំពុង​ផឹក​រាល់​ថ្ងៃ​ទៀត​ផង។ លោក​សង្កត់​ធ្ងន់​ថា បើ​អ្នក​លក់ iPhoneដែល​អ្នក​កំពុង​ប្រើ​បាន​ប្រហែល​ជា ៣៥០ ដុល្លារ​ទៀត ធ្វើ​ដូច​នេះ អ្នក​អាច​មាន​លទ្ធភាព​​គ្រប់​គ្រាន់​សម្រាប់​ទិញ iPhone X បាន​មួយ​គ្រឿង។

    លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ iPhone X វា​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ពេក អ្នក​គួរ​កាត់​បន្ថយ​ដំណើរ​កំសាន្ត ​លំហែ​កាយ​នានា(trip) ឬ​កាត់​បន្ថយ​ការ​ទិញ​កាហ្វេ​ថ្លៃៗ ដូចជា Starbucks ជាដើម ដូច្នេះ​អ្នក​នឹង​អាច​មាន​លុយ​ទិញ iPhone X បាន​ហើយ៕

    ចំពោះ​តម្លៃចេញលក់ដំបូងនៅ​បរទេស(សហរដ្ឋអេមេរិក) iPhone X ទំហំ 64GB តម្លៃ ៩៩៩ ដុល្លារ ឯ​ទំហំ 256GB តម្លៃ ១១២៤ ដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ