• ហូឡង់ ទម្លាក់​អង់គ្លេស ឡើង​ប៉ះព័រ​ទុយ​ហ្គាល់​វគ្គផ្តាច់​ព្រ័ត្រ​ដណ្តើម​ពាន Nations League 2019

    (លីស្បោន)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានឡើងទៅប៉ះព័រទុយហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League ឆ្នាំ២០១៩ បន្ទាប់ពីទម្លាក់គូប្រជែងតោកំណាចអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់ មិញនេះ ដោយលទ្ធផល ៣-១ ក្នុងនាទីបន្ថែម។

    ហូឡង់ បានធ្វើការវាយបកយកជម្នះវិញ ៣-០ ក្នុងវគ្គទី២ និងនាទីបន្ថែម ១៥នាទី ២ដងនៅទឹកដីនៃប្រទេសព័រ ទុយហ្គាល់ បន្ទាប់ពីពួកគេបានរបូត ១គ្រាប់នៅនាទី៣២ ចុងវគ្គទី១នៅកីឡដ្ឋាន Estadio Henriques ស្ថិតក្នុង ទីក្រុង Porto ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ ២៥៧១១នាក់ ពីការធ្វើបានសម្រេចរបស់កីឡាករមក ពីក្លឹប Manchester United, Marcus Rashford។

    តែយ៉ាងណាក៏ដោយ កីឡាករខ្សែការពារកំពុងឡើងជើងមកពីក្លឹប Ajax, De Ligt បានរកគ្រាប់ស្មើ ១-១ មកវិញ នៅនាទី៧៣ មុនពេល Kyle Walker ធ្វេសប្រហែសចូលទីខ្លួនឯងរបស់អង់គ្លេសនៅនាទី៩៧ និង Promes រកបានគ្រាប់ទី៣ នៅនាទី១១៤ ដើម្បីធានាបានជ័យ ៣-១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទី១ ដែលត្រូវប៉ះក្រុមរបស់ Cristiano Ronaldo នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្តង ក្រោយពេលក្រុមចាញ់ដូច គ្នា អង់គ្លេស ត្រូវប៉ះស្វីស ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ផងដែរ។

    តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យអង់គ្លេសរងបរាជ័យជាលើកទី៣ ក្នុងចំណោមជួបហូឡង់ ៤ប្រកួតចុង ក្រោយគ្រប់កម្មវិធីទាំងអស់ បន្ទាប់ពីបានយកឈ្នះត្រឹម ១-០ កាលពីចុងឆ្នាំ២០១៨ កន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ