• ប្រធានសភាអាមេរិក៖ ខ្ញុំចង់ឃើញលោក ដូណាល់ ត្រាំ ដេកនៅក្នុងគុក

    (វ៉ាស៊ីនតោន)៖ «ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ»។ នេះគឺជាសម្ដីរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Politico នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

    លោកស្រី Nancy Pelosi ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបបិទទា្វរមួយកាលពីថ្ងៃអង្គារ ជាមួយ ប្រធានគណៈកម្មាធិការសភាជាច្រើននាក់មកពីបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការដំណើរការនិតិវិធី ទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងជាប្រធានាធិបតី។ ថ្លែងនៅក្នុងជំនួបនោះ លោកស្រី Pelosi បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនចង់ឃើញលោក ដូណាល់ ត្រាំ ត្រូវបានទម្លាក់ពីអំណាចឡើយ តែខ្ញុំចង់ឃើញគាត់ដេកនៅក្នុងគុក»។

    គួរបញ្ជាក់ថា បើតាមប្រភពជាច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យ ដែលសារព័ត៌មាន Politico ទទួល បាន លោកស្រី Pelosi ចង់ឱ្យលោក ដូណាល់ ត្រាំ ចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ហើយត្រូវប្រឈមមុខនឹងការកាត់ទោសពីបទរារាំង និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ជុំវិញសំណុំរឿងរុស្ស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ