• Huawei ចុះ​កិច្ច​ព្រមព្រៀង ដើម្បីតំឡើងសេវា 5G នៅ​​រុស្ស៊ីចាប់​ពី​ឆ្នាំ ២០១៩ ដល់ ២០២០

    កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ Huawei បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ MTS របស់​​រុស្ស៊ី ក្នុង​ការ​អភិវឌ្ឍ​​ប្រព័ន្ធ​ទំនាក់ទំនង​ 5G នៅ​​ប្រទេស​​រុស្ស៊ី​​ចាប់​ពី​ឆ្នាំ ២០១៩ ដល់ ២០២០។

    ​កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ជំនួប​រវាង​មេដឹកនាំ​ចិន​លោក​ Xi Jinping ជា​មួយ​ប្រធានាធិបតី​​រុស្ស៊ី​​លោក ពូទីន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​មូស្គូ​។ លោក Guo Ping ប្រធាន​​ក្រុមប្រឹក្សាភិបាល​របស់​ Huawei បាន​និយាយ​ថា សប្បាយ​រីករាយ​ខ្លាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ។

    ​​ក្រុមហ៊ុន​យក្ស​ចិន​ Huawei បាន​​ស្ថិត​ក្នុង​ភាព​ចលាចល​តាំង​ពី​ខែ​ឧសភា នៅ​ពេល​ដែល​រដ្ឋបាល​លោក​​ ដូណាល់ ត្រាំ ហាម​ឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​​អាមេរិក​មិន​ឲ្យ​លក់​ឧបករណ៍ និង​សេវាកម្ម​ដល់​ Huawei ដោយ​សង្ស័យ​ថា​ក្រុមហ៊ុន​នេះ​​ជា​​អ្នក​ស៊ើបការណ៍​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ