• តោះ! មកមើលសម្រស់​តារាស្រី​ជាពន្លកសិល្បៈ​កញ្ញា ហាក់ ឌី​ជូ​លី​ន វិញ​ម្តង!

    ភ្នំពេញៈ គេ​ហាក់​ទើប​តែ​បាន​ប្រទះឃើញ​ការ​សម្តែង​ភាព​យន្ត​របស់​តារា​សម្តែងស្រី​​វ័យក្មេង​កញ្ញា​ ហាក់ ឌី​ជូ​លី​ន នៅ​ក្នុងកុន​ភាគ​​រឿង «​ភ្លើង​» ដែល​​ចាក់​បញ្ចប់​នៅ​ស្ថានីយ​ទូ​ទស្សន៍​បាយ័ន​កាលពី​ពេល​ថ្មី​ៗ សោះ តែពេលនេះ​នាង​មាន​ភាព​ក្លាហាន​ណាស់ ដោយ​ហ៊ាន​ថត​ស្ប៉ត​បងា្ហញភាពសិចស៊ីបាន​ មាន​សម្រស់មិន​ចាញ់​តារា​ស្រី​រលក​មុន​ទេ។ ​

    ការ​សម្ញែង​ភាព​សិច​ស៊ី​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​មិន​ញញើត​ពី​ការ​រិះគន់​របស់​មហាជន​នោះ​ឡើយ​ តារា​​រូប​នេះ​បញ្ជាក់ថា ៖ «​ខ្ញុំ​ចូល​ចិត្ត​ភាព​សិច​ស៊ី​។ បើសិនជា​ខ្ញុំ​ផុស​ទៅ​អាច​នឹង​ប៉ះពាល់​ដល់​បង​ខ្លះ សុំ​អូស​រំលង​ទៅ ព្រោះ​មនុស្ស​ម្នាក់​ៗ​ពេល​ខ្លះ​ក៏​អាច​មាន​ភាព​សិច​ស៊ី និង​មានការ​តែងខ្លួន​សុភាព​ដែរ»។

    កញ្ញា ហាក់ ឌី​ជូ​លី​ន ដែល​ទើបតែ​បង្ហាញខ្លួន​សម្តែង​នៅ​ក្នុង​រឿង «​ភ្លើង​» ហើយ​​បច្ចុប្បន្ននេះ​​ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​មិនសូវ​មាន​សន្ទុះ​​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ តារា​រូប​នេះ​ក៏​មាន​ភាព​ហ៊ី​ហារ ស៊ី​វិ​ល័យ ដូច​តារា​ផ្សេង​ៗ​ទៀត​​តែម្តង​។

    ​តារា​រូបស្រស់សោភា​រូប​​នេះ ​ធ្លាប់​បាន​ធ្វើ​ឲ្យ​មានការ​​ភ្ញាក់ផ្អើល​ម្តង​ក្នុង​ពិភព​សិល្បៈ​ផង​ដែរ បន្ទាប់​ពី​នាង​បាន​​ព្យាយាម​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ខុន​ដូ​ជាន់​ទី​១២ កាលពី​អំឡុង​ឆ្នាំ​២០១៧ ដែល​ការ​សម្លាប់​ខ្លួន​​នេះ​​ត្រូវ​បាន​គេ​សង្ស័យ​ថា ដោយសារ​វិបត្តិ​ស្នេហា​។

    យ៉ាងណា​ជុំវិញ​បញ្ហា​នេះ ហាក់ ឌី​ជូ​លី​ន បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​លើក​ឡើង​ពី​មូលហេតុ​ថា នាង លោត​ពីលើ​អគារ​ដោយសារ​រឿង​ស្នេហា​នោះ​។ នាង​បញ្ជាក់​ថា មូលហេតុ​អាច​មក​ពី​ឆុង​ឆ្នាំ ជាមួយនឹង​សព​របស់​ក្មេង​ស្រី​ម្នាក់​ដែល​នាង​បាន​ទៅ​ចូលរួម ដោយ​នាង​មាន​អាកា​រៈ​ប្លែក​ៗ​តាំងពី​ថ្ងៃ​នោះ​មក​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ