• តារាស្រី​កូរ៉េ Tzuyu ក្រុម TWICE មក​លំហែកាយ​ជាមួយ​គ្រួសារ​​នៅកម្ពុជា ព្រមទាំង​ចែក​សម្ភារៈ​សិក្សា​ដល់​ក្មេងៗ​នៅ​ខេត្តសៀមរាម

    (ភ្នំពេញ)៖ តារាស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េ Tzuyu ដែលជាក្រុមសមាជិក TWICE កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហាញខ្លួននៅលើទឹកដីខេត្តសៀមរាម ដែលជាតំបន់ទេសចរណ៍ដ៏ល្បីនៃប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ទៀតនោះ តារាស្រី Tzuyu មិនមែនត្រឹមតែមកធ្វើដំណើរកម្សាន្តលំហែកាយ ជាមួយគ្រួសារលក្ខណៈឯកជននោះទេ ពោលគឺនាងថែមទាំងបានចែកសម្ភារៈសិក្សាមួយចំនួនដល់ក្មេងៗ នៅឯខេត្តសៀមរាមទៀតផង ដែលទឹកចិត្តដ៏ប្រពៃមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ស្ងើចសរសើរទៅដល់រូបនាងជាខ្លាំង។

    ជាការពិតណាស់ ដូចដែលបានដឹងស្រាប់ហើយថា ប្រទេសកម្ពុជា សំបូរទៅដោយកន្លែងទេសចរណ៍ជាច្រើន ដែលជារៀងរាល់ឆ្នាំ ទាក់ទាញ​ជនបរទេសជាច្រើននាក់ មកធ្វើដំណើរកម្សាន្ត ហើយក្នុងនោះក៏មានតារាបរទេសជាច្រើន ធ្លាប់បានមកទស្សនាទឹកដីអង្ករនៃខេត្តសៀមរាមផងដែរ។

    យ៉ាងណាមិញ តារាស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង Tzuyu បានបង្ហាញវត្តមាន នៅប្រទេសកម្ពុជា ធ្វើឲ្យអ្នកគាំទ្រ សប្បាយចិត្ត និងរំភើបរីករាយ ហើយការធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជាលើកនេះ Tzuyu ត្រូវបានអ្នកគាំទ្រ លាន់មាត់សរសើរពីអត្តចរិតរបស់នាង ដែលមាន​ភាពរួសរាយដាក់អ្នកគាំទ្រយ៉ាងខ្លាំង ដោយមិនប្រកាន់ខ្លួនជាតារាល្បីនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ