Pi Pay ផ្តល់ជូនរង្វាន់ធំ​​ដល់អ្នក​​​ឈ្នះ​​៤​នាក់ នូវទឹក​ប្រាក់​ម្នាក់ចំនួន ៥០០​ដុល្លារ ដើម្បី​ទិញទំនិញក្នុង​​រយៈ​ពេល​៥​នាទី

ភ្នំ​ពេញ (ថ្ងៃ​ទី​៤ ខែមិថុនា)៖ អ្នក​ឈ្នះ​ដែលមាន​សំណាង​៤នាក់ ត្រូវបាន​​ប្រគល់​​នូវ​រទេះ​រុញ​មួយ ទឹកប្រាក់ចំនួន ​៥០០​ដុល្លារ​អាមេរិក និង​រយៈពេល​៥​នាទី ដើម្បីទិញទំនិញមួយសេរី ខណៈ​ដែល​ Pi Pay (ផាយ ផេ) ដែល​ជា​ផ្លាត​ហ្វម​​ទូ​ទាត់​ប្រាក់ដោយមិន​ប្រើ​ក្រដាស​ប្រាក់​ឈាន​មុខ​គេ​របស់​កម្ពុជា បាន​​រៀប​ចំ​ការ​ប្រកួត​ឈ្មោះ​ថា «ទិញម៉ា​​អស់​ដៃ (Shop-Til-You-Drop)» នៅ​ឯ​ផ្សារទំនើប​អ៊ី​អនម៉លសែន​សុខ កាលពីថ្ងៃ​អង្គារ​ ទី៤ ខែមិថុនា ឆ្នាំ២០១៩។

អ្នក​ឈ្នះ​ដែល​មាន​ឈ្មោះ​ថា លីម ម៉េងធ័ង្ក, រី វួច​ឡេង, សួង បូ​រ៉ង់ និង​ឈិន ចំ​រុង សុទ្ធ​សឹង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំងរៀបចំកម្មវិធី នៅ​​ម៉ោង​៧ព្រឹក​ដូច​គ្នា និង​​ត្រៀម​​ខ្លួន​​ក្នុង​ការ​ទិញ​ទំនិញ ក្រោម​ជំនួយ​ពី​សមា​ជិក​គ្រួសារ ឬ​ក៏មិត្ត​ភក្តិ​ម្នាក់​របស់​ខ្លួន​​។

បេក្ខ​ភាព​ទាំង​អស់ ត្រូវ​បាន​ផ្តល់​ពេល​​​វេលា​ដ៏ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​គិត នៅមុន​ពេល​ទិញ​ទំនិញ ក៏ដូច​ជា​នៅមុន​​ពេល​រុញ​រទេះ​របស់​ខ្លួន ដើម្បី​​ស្វែង​រក​ទំនិញ​ផ្សេង​ៗ សម្ភារៈ​សម្រាប់​កុមារ សា​ប៊ូ​បោក​ខោ​អាវ និង​សម្ភារៈ​​ក្មេង​លេង ខណៈ​ដែល​​ពួក​គេ​បាន​ព្យា​យាម​ទិញ​ទំនិញ​​ឲ្យ​ដល់​ទឹកប្រាក់​៥០០​ដុល្លារ​។

កញ្ញា​រី វួច​ឡេង ដែល​ជា​អ្នក​ឈ្នះម្នាក់ បាន​ប្រាប់​ពី​ផែន​ការ​របស់ខ្លួន​ថា៖ «ខ្ញុំ​បាន​​នាំ​យក​​បង​ស្រី​ខ្ញុំ​មក​ជា​មួយ ដើម្បី​ជួយ​ដល់​​​ខ្ញុំ​ទិញផលិត​ផល​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​»​។

ការ​ទទួល​​បាន​ជោគ​ជ័យ​ធំ​ធេង​នៃ​ការ​បង្កើត​យុទ្ធនា​ការ​នេះ បាន​​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន ផាយ ផេ និង​ផ្សារ​ទំនើប​អ៊ី​អនម៉ល ប្រកាស​​ពី​​ការ​រៀប​ចំ​ការប្រកួត​១​ជុំ​​ផ្សេង​ទៀត ដោយ​នៅពេលនេះ នឹង​មានការ​ផ្តល់​រង្វាន់​កាន់​តែ​ធំ​ជាង​មុន​។ អ្នក​ដែល​​ចំណាយ​ប្រាក់ចាប់​ពី​២០​ដុលារ​អាមេរិក​ឡើ​ង​ទៅ​តាមរយៈកម្មវិធី ផាយ ផេ នៅ​ហាង​មួយ​ណា​ក៏​បាន នៅ​ហាងលក់ទំនិញ AEON Cambodia ចាប់​ពី​ថ្ងៃ​ទី​១ ដល់​​ថ្ងៃ​ទី​២៣ ខែមិថុនា នឹង​ទទួលបាន​ឱកាស​ក្នុង​​ក្លាយ​ជា​អ្នក​ឈ្នះម្នាក់​ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង​៧នាក់ ក៏ដូច​ជា​រង្វាន់​ដ៏គួរ​ឲ្យ​ទាក់​​ទាញ​ជាច្រើន​ផ្សេង​ទៀត​។

អ្នក​​ឈ្នះពី​ការ​ចាប់​ឆ្នោត​ នឹង​ត្រូវ​ប្រកាសនៅ​ចន្លោះ​ថ្ងៃ​ទី​១៨ និង​ទី​២៣ ខែមិថុនា នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អនម៉លសែន​សុខ និង​នៅ​លើ​ទំព័រហ្វេសប៊ុករបស់ ផាយ ផេ។

ផាយ ផេ បាន​រៀប​ចំ​យុទ្ធនាការ «ទិញម៉ា​​អស់​ដៃ» នេះ​ ដោយ​ចាប់​ដៃគូ​ជាមួយ​នឹង​​ផ្សារ​ទំនើប​អ៊ី​អនម៉លសែន​សុខ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា​​។ អ្នក​ដែល​​បាន​​ចំណាយ​ប្រាក់​ចាប់​ពី​១​ដុល្លារ​​ឡើង​ទៅ អំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ នៅ​​តាម​ហាងលក់ទំនិញ​ផ្សេង​ៗ​របស់ AEON Cambodia សុទ្ធ​សឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​​​ធំ​ដូច​គ្នា​។ ក្រៅ​ពី​រង្វាន់​ធំ អតិ​ថិ​ជន​​ចំនួន​២០​នាក់​ផ្សេង​ទៀត​​បា​ន​ឈ្នះ​ទឹក​ប្រាក់​ចំនួន​២៥​ដុល្លារ ​ដែល​ត្រូវបាន​ប​ញ្ចូល​​​ក្នុង​គណនី ផាយ ផេ របស់​ខ្លួន​​។

លោក​ថូ​ម៉ាស ផូកូនី (Tomas Pokorny) នា​យក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​នេះ​ពិត​ជា​ផ្តល់​​ការ​សប្បាយ​រីក​រាយ និង​បាន​​​​បង្ហាញពី​​កម្រិតនៃ​ប្រជា​ប្រិយ​ភាព​​​ដែល​ ផាយ ផេ មាន​។ ក្នុង​រយៈ​ពេល​៣ ទៅ​៤​ឆ្នាំ​​ចុងក្រោយ​នេះ យើង​បាន​​មើល​ឃើញ​​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ទៅលើ​ការ​ទូ​ទាត់​ដោយ​មិន​ប្រើ​ក្រដាស​ប្រាក់នៅ​កម្ពុជា​។ ផាយ ផេ បាន​ផ្លាស់​ប្តូរ​​មធ្យោ​បាយ​ដែល​ប្រជា​ជន​​កម្ពុជា​រាប់​​ម៉ឺន​​នាក់ ទូ​ទាត់​សម្រាប់​ទំនិញ និង​សេវា​ផ្សេង​ៗ ដោយ​មាន​បំណង​​ក្នុង​ការ​ផ្តល់សុវត្ថិភាព និង​អត្ថ​ប្រយោជន៍​នៃ​ការ​ទូ​ទាត់​មិន​ប្រើ​​ក្រដាស​ប្រាក់ជូនប្រជាពល​រដ្ឋ​កម្ពុជា​»​៕

សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​​យុទ្ធនាការ​ថ្មី​របស់​កម្មវិធី «ទិញ​​ម៉ា​អស់​ដៃ» សូម​តាម​ដាន​នៅ​លើ​ទំ​ព័រហ្វេសប៊ុករបស់ ផាយ ផេ តាម​រយៈ៖ https://www.facebook.com/pipayapp/

អំពី​ក្រុមហ៊ុន Pi Pay

ចាប់​តាំងពី​​​​ចាប់​ផ្តើម​ដំណើរ​ការ​​របស់​ខ្លួន​ក្នុងឆ្នាំ​២០១៧ Pi Pay បាន​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​​ចំណោម​ក្រុម​ហ៊ុន​ឌី​ជី​ថល​កំពូល​ៗ​របស់​កម្ពុជា​។ ជា​មួយ​នឹង​ការ​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង​២៥​ម៉ឺន​នាក់ ដំណើរ​ការ​នៃ​ការ​ផ្ទេរ​ប្រាក់​ចុះ​ឡើង​ច្រើន​ជាង​១៧០​លាន​ដុល្លារ​ និង​ដៃ​ជា​គូ​អាជី​វករ​ច្រើន​ជាង​៣៥០០នាក់ Pi Pay ជាផ្លាត​ហ្វម​ទូ​ទាត់​មិន​ប្រើ​ក្រដាស​ប្រាក់​ឈានមុខ​គេ​​នៅកម្ពុជា ក្រោយ​ពី​បាន​បង្កើត​កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ​មួយ ដែល​ផ្តល់​ជូន​អាជី​វកម្ម​នូវ​សេវា​ទូទាត់​ផ្សេង​ៗ រួម​ជាមួយ​នឹង​កម្ម​វិធី​ពិសេស​ជាច្រើន​ដូច​ជា Chat, Maps និង Friend Finder និង​ក្លាយ​ជា​បណ្តាញ​​ដ៏​ពេញ​និយម​សម្រាប់​ក្រុមហ៊ុន​ជា​ដៃគូ​ជាច្រើន នៅកម្ពុជា​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ