• តោះ! មកស្គាល់ «កម្ពុជា ក្នុងឆ្នាំ ១៩៣៧» (មានវីដេអូ)

    សង្ខេប៖ ក្នុងវីដេអូខាងក្រោមនេះ គេនិយាយអំពីការធ្វើដំណើររបស់ជនបរទេសមួយក្រុម ទៅអង្គរវត្ត្ត ដោយឆ្លងកាត់ទីក្រុងភ្នំពេញ ដែលក្នុងសម័យនោះ ទីក្រុងភ្នំពេញមានទំហំតូច ហើយការរស់នៅរបស់ប្រជាជនខ្មែរភាគច្រើន គឺនៅលើទឹក។

    ជនបរទេសមួយក្រុមនេះ បានមកដល់ទីក្រុងភ្នំពេញខណៈពេលបុណ្យអ៊ុំទូក។ ពួកគេសង្កេតឃើញថា ទូកប្រណាំងមួយៗមានប្រហែង ១៨.២ ម៉ែត្រ (60 feet) ហើយក្នុងមួយទូកមានអ្នកប្រណាំងចំនួន ៤០ នាក់។ ទូកប្រណាំងដែលមានទង់នៅខាងក្រោយ​ គឺជាទូកដែលបានឈ្នះកាលពីឆ្នាំទៅមុន។

    ពេលគេធ្វើដំណើរចូលទៅទីក្រុងភ្នំពេញ ពួកគេប្រទះឃើញថា ការធ្វើដំណើររបស់ប្រជាជនខ្មែរ នៅលើផ្លូវធំ (main street) គឺតាមរយៈ រទេះសេះ និងរទេះគោ ទាំងស្រុង។ ចំណែកក្នុងផ្សារវិញ​ គេឃើញអ្នកលក់ម្ហូបដែលឆ្អិនស្រាប់ តំរៀបជាជួរនៅតាមផ្លូវ។

    គេបានទៅទស្សនាសួនក្នុងវាំងរបស់ស្តេចខ្មែរ ហើយក៏បានប្រទះឃើញរូបចម្លាក់នាគក្បាល ៧ សងខាងខ្លោងទ្វារជណ្តើរ ដែលធ្វើឲ្យទាក់ទាញអារម្មណ៍របស់ពួកគេយ៉ាងខ្លាំង។ យោងតាមអ្វីដែលគេបានប្រាប់ នាគក្បាល ៧ នេះ គឺតំណាងឲ្យព្រះនាង Naga ដែលជាពស់ cobra។ រាល់ពេលស្តេចយកព្រះមហេសី ព្រះនាង Naga នឹងប្រែក្លាយខ្លួនពីពស់ ទៅជានារីក្រមុំ ហើយបន្លំខ្លួនជាព្រះមហេសី ដេកជាមួយស្តេចនៅថ្ងៃរៀបអភិសេក ហើយប្រែក្លាយខ្លួនជាពស់វិញនៅពេលព្រឹក។

    ពួកគាត់ត្រូវបានអញ្ជើញចូលរួមក្នុងការទស្សនារបាំរាជវាំង។ ហើយពួកគាត់កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា អ្នករបាំពាក់ក្បាលស្វា គឺតំណាងឲ្យព្រះអង្គម្ចាស់ស្វា ដែលមានព្រះនាងម្ចាស់ជាច្រើនរាំក្បែរជុំវិញ។ ពួកគាត់ កើតការហួសចិត្តយ៉ាងខ្លាំង ដែលរបាំនេះ បង្ហាញថាសត្វស្វា ខ្លាំងជាងមនុស្ស។

    ប៉ុន្មានថ្ងៃក្រោយមក ក្រុមរបស់ពួកគាត់ បានរៀបចំឥវ៉ាន់ដើម្បីធ្វើដំណើរទៅអង្គរវត្ត។ ប៉ុន្តែ អ្នករស់នៅក្នុងតំបន់នោះ បានបដិសេធទាំងអស់គ្នា ក្រោយដឹងថាក្រុមពួកគាត់ចង់ទៅអង្គរវត្ត។ អ្នករស់នៅក្នុងតំបន់នោះថា ជនជាតិស្បែកសរ ដែលបានធ្វើដំណើរទៅអង្គរវត្ត គឺមិនដែលមកវិញទេ។ ដូច្នេះ អ្នកនៅតំបន់នោះ មិនហ៊ានជួលទូក ឬរទេះឲ្យពួកគាត់ទៅទេ ដោយសារខ្លាចបណ្ដាសាដែលមានរាប់រយឆ្នាំ និងខ្លាចបាត់ទូករបស់ពួកគេ។

    ដោយអស់ជំរើស ក្រុមបរទេសមួយក្រុមនេះ ក៏សម្រេចទិញទូកយកទៅ ដើម្បីធ្វើដំណើរទៅអង្គរវត្ត។

    ជាបញ្ចប់ គេបានញ្ជាក់ថា ១០០០ឆ្នាំមុន ស្រុកខ្មែរគឺខ្លាំងជាង អាណាចក្រអេហ្ស៊ីបទៅទៀត។ ហើយខណៈពេលស្តេចអង់គ្លេស William the conqueror នៅរស់ វប្បធម៏ខ្មែរគឺឈានមុនគេនៅលើពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ