មានរបស់ ៣យ៉ាង ដែលត្រូវបានគេមានជំនឿជាយូរមកហើយថា វាពិតជាសំខាន់អាចនាំលាភសំណាងចូលផ្ទះ។ បើចង់ឲ្យក្នុងផ្ទះមានភាពសប្បាយរីករាយ មានលុយហូរហៀរ គួរមានរបស់ ៣យ៉ាងនេះ។
១. កណ្តឹង
គេមានជំនឿថា ការភ្ជួរកណ្តឹងនៅមុខទ្វារខាងក្រៅផ្ទះ អាចជួយនាំយកលុយកាក់ មាសប្រាក់ របស់ល្អៗជាច្រើនទៀត ចូលមកក្នុងផ្ទះ។
២. ចិញ្ចឹមត្រីមាស ឬតាំងជារូបភាពក៏បាន
តាមក្បួនហុងស៊ុយរបស់ជនជាតិចិន គេមានជំនឿថា ការចិញ្ចឹមត្រីមាស ឬដាក់តាំងជារូបភាពធម្មជាតិដូចជា ផ្កា ទឹក ក្តាន់ សេះ អាចនាំលាភសំណាងជាក់ជាមិនខាន។
៣. ដាំរុក្ខជាតិផ្សេងៗ
រុក្ខជាតិតូចធំមិនត្រឹមតែជួយផ្តល់ម្លប់និងសោភ័ណភាពប៉ុណ្ណោះទេ វាថែមទាំងអាចនាំលាភសំណាងចូលផ្ទះទៀតផង ប៉ុន្តែអ្នកត្រូវស្រោចទឹកដាក់ជីឲ្យបានល្អ ព្រោះបើវាក្រៀមងាប់ស្វិត ជាសញ្ញាមិនល្អនោះទេ៕