(បរទេស)៖ ខ្សែភាពយន្ត រាំបូ (Rambo) ភាគថ្មី ដែលមានចំណងជើងថា «Rambo: Last Blood» នៅទីបំផុត បានបញ្ចេញ Trailer ថ្មីរបស់ខ្លួន ដែលទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន នៅលើពិភព លោក។ ខ្សែភាពយន្តដ៏ល្បីមួយនេះ មានការចូលរួមសម្ដែងពីតារាវ័យ ៧២ ឆ្នាំមួយរូប ឈ្មោះ Sylvester Stallone ដែលលោកដើរតួអង្គឯកតែម្ដង។
ខ្សែភាពយន្តដែលមានចំនួន ៥វគ្គនេះ បានដាក់បញ្ចាំង កាលពីឆ្នាំ ១៩៨២ មកម្ល៉េះ ហើយមកទល់ពេលនេះ ខ្សែភាពយន្ត «រាំបូ» នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែលពីមហាជន។ ខ្សែភាពយន្តនេះបានប្រកាសផលិត កាលពីឆ្នាំ ២០០៨ ប៉ុន្តែចូលដល់ខែតុលា ឆ្នាំ ២០១៨ ទើបចាប់ផ្ដើមផលិតជាផ្លូវការ ហើយគ្រោងនឹងដាក់ បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ៕