• ឡានទំនើប​ជាង ១០០០គ្រឿង មកពី ១០៦​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក នឹងត្រូវ​ដាក់​បង្ហាញ​ក្នុង​ការ​តាំង​ពិព័រណ៍​រថយន្ត​អន្ដរជាតិនៅចិន

    (ចិន)៖ ពិព័រណ៍រថយន្តអន្ដរជាតិ Shenzhen-Hong Kong-Macao បានចាប់ផ្តើមនៅក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ការតាំងពិព័រណ៍រថយន្តនេះ ត្រូវបានធ្វើឡើងនៅលើដី ១៣០០០០ ម៉ែត្រការ៉េ ជាមួយនឹងការដាក់តាំងរថយន្តជាង ១០០០គ្រឿង របស់ក្រុមហ៊ុន ១០៦ក្រុមហ៊ុន មកពីជុំវិញតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៩។

    តំបន់ពិសេសដែលបង្ហាញរថយន្តអេឡិចត្រូនិចនេះ បានទាក់ទាញមហាជនជាច្រើន មកចូលរួម។ ការដាក់តាំង បង្ហាញនេះ ចាប់ផ្ដើមពីខែទី ១ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩។ នេះគឺជាលើកទី ២៣ ហើយដែលគេចាប់ផ្ដើម កម្មវិធីតាំងពិព័រណ៍រថយន្ត លំដាប់អន្ដរជាតិ ខណៈដែលកម្មវិធីនេះ អាចផ្ដល់ឲ្យអ្នកចូលរួម មើលម៉ូដរថយន្ត សេរ៊ីចុងក្រោយ ជាពិសេសរថយន្តអេឡិចត្រូនិក និង ដើរដោយថាមពលថ្មី និងរថយន្តប្រណីតដ៏ទំនើបជាច្រើន ទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ