• កូរ៉េ​ខាងជើង​ ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏ធំមួយ តែលោក គីម ជុងអ៊ុន មិន​សប្បាយ​ចិត្ត និង​រិះគន់​អ្នក​រៀបចំ​កម្មវិធី​នេះ​ថែម​ទៀត

    (ព្យុងយ៉ាង)៖ ព្រឹត្តិការណ៍សម្តែងដ៏ធំអស្ចារ្យមួយប្រចាំនៅកូរ៉េខាងជើងហៅថា Mass Games ត្រូវបានប្រារព្ធ ឡើងសម្រាប់ឆ្នាំ២០១៩នេះ ប៉ុន្តែប្រមុខដឹកនាំកំពូលទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ហាក់មិនសប្បាយចិត្ត នឹងកម្មវិធីដ៏រីករាយនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

    ព្រឹត្តិការណ៍ខាងលើ មានការចូលរួមសម្តែងពីសំណាក់មនុស្សជាច្រើនរាប់ពាន់នាក់ ដែលភាគច្រើនជាសិស្ស សាលា ហើយវាគឺជាការធ្វើចលនាឲ្យស៊ីចង្វាក់គ្នា ដើម្បីបង្កើតចេញជារូបភាព ឬក៏ទិដ្ឋភាពផ្សេងៗ។ យ៉ាងណា មិញបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បែរជាបានថ្លែងរិះគន់ធ្ងន់ៗ ចំពោះអ្នករៀបចំព្រឹត្តិការណ៍នេះទៅវិញ។ វាមិនច្បាស់នោះទេថា តើលោក គីម មិនសប្បាយចិត្តដោយសារតែ មូលហេតុអ្វី។

    គួរជម្រាបថា កាលពីឆ្នាំ២០១៨ គឺជាលើកដំបូងដែលទីក្រុងព្យុងយ៉ាងបានប្រារព្ធព្រឹត្តិការណ៍ Mass Games ដោយព្រឹត្តិការណ៍នេះពុំត្រូវបានរៀបចំឡើងឡើយក្នុងអំឡុងពេល ០៥ឆ្នាំមុននោះ ខណៈវាជាអំឡុងពេលដែល កូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរចំនួន ០៤លើក រួមជាមួយការបាញ់តេស្តមីស៊ីលចម្ងាយឆ្ងាយជាច្រើន គ្រាប់។

    ឆ្នាំ២០១៨នោះហើយក៏ជាឆ្នាំដែលលោក គីម ជុងអ៊ុន បានចាប់ផ្តើមបើកកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ប៉ុន្តែឈានចូលដល់ឆ្នាំ២០១៩នេះ កិច្ចចរចាកំពុងតែ ជាប់គាំង ក្រោយកិច្ចប្រជុំនៅហាណូយ បានទទួលបរាជ័យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ