• យប់ម្សិលមិញ Apple បង្ហាញលក្ខណៈពិសេសរបស់ iOS 13 មានមុខងារ Dark Mode (មានវីដេអូ)

    iOS 13 បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​យប់មិញ​នេះ ដោយ​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន និង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន​ផង​ដែរ ដែល​គម្រោង​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រោយ​ iPhone ស៊េរី​ថ្មី​ប្រកាស​ចេញ​នៅ​ខែ​កញ្ញា​ខាង​មុខ។

    ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​មិន​មែន​ iPhone គ្រប់​ម៉ូដែល​សុទ្ធ​តែ​អាច​ដំឡើង​បាន​នោះ​ទេ។ ក្នុង​នោះ Apple បាន​ផាត់​ចោល​ iPhone ចំនួន​បី​ម៉ូដែល​ចេញ​ពី​បញ្ជី​ដែល​អាច​ទ្រាំទ្រ​នឹង iOS 13 បាន ដែល​​រួម​មាន iPhone 5s, iPhone 6 និង iPhone 6 Plus។

    iPhone ដែល​អាច​ដំឡើង iOS 13 បាន​រួម​មាន​ iPhone XS/XS Max, iPhone XR, iPhone X, iPhone 8/8 Plus, iPhone 7/7 Plus, iPhone 6s/6s Plus និង iPhone SE រួម​ទាំង iPod Touch ជំនាន់​ទី ៧ ដែល​ទើប​ចេញ​លក់​កាល​ពី​ថ្មីៗ​នេះ​ផង​ដែរ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ