• បុរស​ចិនម្នាក់ បើកឡានបុក រ៉ឺម៉ក​កង់​បី ហើយ​រត់គេច​ ពេលចាប់បាន សមត្ថកិច្ច ឆែក​ឃើញមាន​គ្រឿងញៀន ជាង​១០​គីឡូ​!

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​សេរី​ទំនើប​បង្ក​គ្រោះថ្នាក់​ចរាចរ បុក រ៉ឺម៉ក​កង់​បី ឥណ្ឌា​ក្រឡាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ផ្ដើមឡើង​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរ និង​ឈានដល់​ធ្វើការ ឃាត់​ឆែកឆេរ​ឃើញ​គ្រឿងញៀន​ញៀន​ដោយ​ចៃដន្យ ជាង​១០​គីឡូ នេះ​ដោយសារតែ​ជនជាតិ​ចិន ធ្វើការ​បើកបរ​រថយន្ត​លុ​ច្ស​ស៊ី​ស RX 350 ស្លាក​លេខ​ក្លែងក្លាយ ។​

    ​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ០១​និង​៣០​នាទី ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ចំណុច​ស្តុ​បរោ​ង កុន​លុ​ច្ស ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​បាន​បើក​រ៉ឺម៉ក​កង់​បី ឥណ្ឌា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង ១M-១៥៧៤ ធ្វើដំណើរ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​កើ​តទៅ​លិច បាន​ឈប់​រងចាំ​ស្តុ​ប ខណៈពេល​នោះ ក៏​ស្រាប់​តែមាន រថយន្ត​មួយគ្រឿង​ម៉ាក លុ​ច្ស ស៊ី​ស RX350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ២AW-៤៣៣២ បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់ បានធ្វើ​ដំណើរ​មកពី​ក្រោយ​បុក​ពេញទំហឹង អូស​រ៉ឺម៉ក​កង់​បី ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់គេច​រហូតដល់​ផ្សារ​តាប៉ាង ផ្លូវ​លេខ​១៣៦ ទើប​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ ឃាត់​បានតែ​ម្តង និង វ៉ៃ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ទើប​បណ្ដាល​ឲ្យ​រងរបួស​បែក​មាត់​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ