តោខៀវ Chelsea និងហង្សក្រហម Liverpool នឹងត្រូវប៉ះគ្នា ដើម្បីប្រជែងយកពានបើករដូវកាល UEFA Super Cup ឆ្នាំ២០១៩ នៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់របស់អង់គ្លេសទាំងពីររួមមាន តោខៀវ Chelsea និងហង្សក្រហម Liverpool នឹងត្រូវប៉ះគ្នា ដើម្បីប្រជែងយកពានបើករដូវកាល UEFA Super Cup ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហានៅទីក្រុង Istanbul នៃប្រទេសតួកគី។

ការប្រជែងយកពានបើករដូវកាល UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ខាងលើនេះ ត្រូវបានធ្វើឡើយ ក្រោយពេល Liverpool ជាជើងឯកពានរង្វាន់លីគលំដាប់ទី១ អឺរ៉ុប Champions League ឆ្នាំនេះ ដោយបានយកឈ្នះ Tottenham Hotspur ២-០ ក្រោយពេល Chelsea បំបាក់ Arsenal ៤-១ លើកពានលីគលំដាប់ ទី២ អឺរ៉ុប UEFA Europa League នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

ការប្រកួតនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលមុន ១៥ឆ្នាំក្នុងការចាប់ឆ្នោតវគ្គចែកពូល UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ ពោលគឺនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ តែម្តង។

មួយវិញទៀត ព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ World Club Cup នោះជ្រើសរើសតែក្រុមជើងឯកមក ពី ៦តំបន់ផ្សេងគ្នាឆ្នាំនេះ មិនត្រូវបានធ្វើឡើងនោះទេ ខណៈសហព័ន្ធបាល់ទាត់ពិភពលោក សម្រេចរៀបចំឡើងរៀង រាល់ ៤ឆ្នាំម្តងវិញ ដោយនឹងចាប់ផ្តើមមានចាប់ពីឆ្នាំ២០២១ តទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន BBC។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp នឹងត្រូវដឹកនាំ Liverpool លេង ៦ប្រកួតរួមទាំងពាន FA Community Shield ទល់នឹង Manchester City ផងដែរ មុនបើករដូវកាលថ្មីឆ្នាំ២០១៩-២០២០ ខាងមុខក្នុងកិច្ចសន្យាដល់ឆ្នាំ២០២១ ក្នុងក្លឹបស្ថិតនៅទីក្រុង Liverpool នៃប្រទេសអង់គ្លេសមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ