• អ្នក​គាំទ្រ​ប្រមាណ​ជាង ៧៥ម៉ឺន​នាក់​ចេញ​មក​អបអរ និង​ទទួល Liverpool នាំ​យក​ពាន Champions មក​អង់គ្លេស

    (ក្រុងឡុងដ៍)៖ អ្នកគាំទ្រប្រមាណជាង ៧៥០០០០នាក់បានចេញមកអបអរសាទរក្រុមបាល់ទាត់ហង្សក្រហម Liverpool ដង្ហែរពានរង្វាន់លីគកំពូលអឺរ៉ុប UEFA Champions League ឆ្នាំ២០១៩ រាត្រីថ្ងៃអាទិត្យ បន្ទាប់ពីយក ឈ្នះ ក្រុមអង់គ្លេសដូចគ្នា មាន់ខ្នាយមាស Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅ ប្រទេសអេស្ប៉ាញនោះ។

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយ ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួស និងក្រុមកីឡាករ Liverpool បានធ្វើ ដំណើរមកដល់ព្រលានយន្តហោះនៃទីក្រុង Liverpool នាល្ងាចថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩ និងធ្វើការ ជិះរថ យន្តក្រុង ដើម្បីធ្វើការដង្ហែរពាន UEFA Champions League នៅជុំវិញទីក្រុងនេះតែម្តង។

    គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអេហ្ស៊ីប វ័យ ២៦ឆ្នាំ Mohamed Salah ជាអ្នកស៊ុតគ្រាប់ទី១ ឲ្យ Liverpool ដោយបាល់ប៉េណាល់ទីត្រឹមចាប់ផ្តើមលេងបាន ២នាទីប៉ុណ្ណោះ មុនពេលមិត្តរួមក្រុម Divock Origi ធ្វើបានសម្រេច គ្រាប់ទី២ នៅនាទី៨៧ នៅកីឡដ្ឋាន Estadio Wanda Metropolitano ដែលជាទឹកដីរបស់ក្លឹប Atletico Madrid នៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ។

    Liverpool បានក្លាយជាក្រុមទី៣ ដែលឈ្នះពានអឺរ៉ុបនេះលើកទី៦ ច្រើនជាងគេ ក្រោយរង់ចាំអស់រយៈពេល ១៤ឆ្នាំគិតចាប់តាំងឈ្នះចុងក្រោយក្នុងឆ្នាំ២០០៥ ក្រៅពី Real Madrid របស់អេស្ប៉ាញឈ្នះច្រើនជាងគេមាន ដល់ទៅ ១៣ដង និង AC Milan របស់អ៊ីតាលី ឈ្នះបាន ៧ដង ខណៈពាននេះត្រូវបានបង្កើតឡើងមានរយៈពេល ១៤៨ឆ្នាំមកហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ