កម្ពុជា ក៏​មាន​សួនសត្វអូទ្រីស ដែលកំពុងបង្ហាញវត្តមាននៅខេត្តមណ្ឌលគិរីដែរ

មណ្ឌលគិរីៈ ក្រៅ​ពីទេសភាពដ៏ស្រស់ស្អាត និង ធម្មជាតិ ដែលជា ទីទាក់ទាញ ភ្ញៀវទេសចរឱ្យ ទៅ​ទស្សនា​ខេត្ត​មណ្ឌល​គិរីនោះ នៅពេលនេះទឹកដី ដែលមានសក្តានុពល ផ្នែកវិស័យ ទេសចរណ៍មួយ​នេះ​ កំពុងបង្ហាញ រូបភាព​ដ៏ស្រស់​ស្អាត​មួយ​ទៀត សម្រាប់បង្អួតភ្នែកទេសចរ គឺសួនសត្វអូទ្រីស ដែល​កំពុង​មានវត្តមាននៅលើទឹកដីខេត្តនេះ ។

សួន​សត្វអូទ្រីស ដែលទើបតែ​មានវត្តមាននេះ គឺស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែល​មាន សត្វ​អូទ្រីស​មួយ​ហ្វូង កំពុងបង្ហាញខ្លួនជួនភ្ញៀវទេសចរ បានទស្សនា នៅលើវាស្មៅ ដែល​ទើប​នឹង​លាស់ខ្ចីនៅលើតំបន់ភ្នំ គួរជា​ទី​ចាប់​អារម្មណ៍​ក្រៃលែង ។​

ជាមួយ​នឹង​បណ្តុំ​រូបភាពដ៏ស្រស់ស្អាតនេះ មើលទៅដូចជានៅបរទេស ដែលត្រូវបាន ម្ចាស់ ហ្វេប៊ុក ឈ្មោះ មណ្ឌលគិរី បង្ហាញ​​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គមដ៏មានប្រជាប្រិយមួយនេះ បានឃើញគ្រប់ៗគ្នា​ ។​ក្រោយពី​បាន​ឃើញ​​​រូបភាព ហ្វូង​សត្វ​អូទ្រីស កំពុង​រកស៊ីចំណីនៅលើវាលស្មៅ បានធ្វើឱ្យអ្នកលេងហ្វេប៊ុកជាច្រើន សាកសួរព័ត៌មាន ដើម្បីចង់ទៅលេង សួន​សត្វ​អូទ្រីស​​នេះ ​ជាបន្តបន្ទាប់ផង​ដែរ​​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ