​ក្លឹប​អង់គ្លេស​មួយណា​ ដែល​ធ្លាប់ឈ្នះ​ពាន​អឺរ៉ុបបាន​មុន​គេ​?

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ដែរ​ មាន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League រវាង​ក្លឹប​អង់គ្លេស​ទាំង​ពីរ​គឺ Liverpool នឹង​ប៉ះ​ជាមួយ​ក្លឹប​ Tottenham Hotspur។ ទោះ​ជា​ក្លឹប​ណា​ឈ្នះ​ក៏​ដោយ ក៏​អង់គ្លេស​មាន​ក្លឹប​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​ដែរ​។

ប៉ុន្តែ​បើ​និយាយ​ចំពោះ​ក្លឹប​ដែល​ឈ្នះ​ពាន​ថ្នាក់​អឺរ៉ុប​មុន​គឺ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រទេស​អង់គ្លេស​គឺ ក្លឹប​ Manchester United ដោយ​បាន​ឈ្នះ​ពាន European Cup (បច្ចុប្បន្ន​ UEFA Champions League កាល​ពី​រដូវ​កាល ១៩៦៧/៦៨ ពោល​គឺ​មាន​រយៈកាល​ជាង​ ៥០​ឆ្នាំ​មុន។

ក្នុង​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​កាល​នោះ Manchester United បាន​ឈ្នះ​ក្លឹប​ព័រទុយហ្គាល់ Benfica ក្នុង​លទ្ធផល ៤-១ នៅ​ក្នុង​ទឹកដី​កីឡដ្ឋាន Wembly។

ក្លឹប​ Manchester United ក្នុង​រដូវ​កាល​ ២០១៨/១៩ នេះ ដោយ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៦ ដែល​ខកខាន​ឱកាស​ទៅ​លេង​នៅ​ UEFA Champions League៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ