• Pedro ក្លាយ​ជា​កីឡាករ​តែ​មួយ​គត់ ដែល​ឈ្នះ​ពាន​បាល់ទាត់​លំដាប់​ទាំង៦ ក្នុងលោក

    (បាគូ)៖ តារាឆ្នើមក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ Pedro ដែលជាខ្សែបម្រើប្រយុទ្ធ Chelsea បានក្លាយជាកីឡាករតែមួយរូបគត់ ដែលឈ្នះពានលំដាប់កំពូលទាំង៦ ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ក្រោយជួយតោខៀវលើកពានរង្វាន់ UEFA Europa League ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយ goal នៅថ្ងៃទី៣០ ខែឧសភា។

    Pedro ស៊ុតបាន ១គ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEL កាលពីយប់មិញ ក្នុងខណៈ Chelsea បានបំបាក់គូប្រជែង Arsenal ក្នុងលទ្ធផល ៤-១ ដែលរូបគេ (Pedro) ត្រូវបានចារឈ្មោះជាកីឡាករតែមួយគត់ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ដែលឈ្នះពានរង្វាន់កំពូលទាំង៦ ក្នុងលោករួមមាន ពាន FIFA World Cup, European Championship (Euro), Champions League, Europa League, UEFA Super Cup និងពានរង្វាន់ FIFA Club World Cup។

    គួរបញ្ជាក់ផងថា បុរសវ័យ ៣១ឆ្នាំសញ្ជាតិអេស្ប៉ាញ Pedro ដែលធ្លាប់លើកពាន La Liga ៥សម័យកាលជាមួយក្លឹប FC Barcelona ត្រូវបាន Chelsea នាំមកពីក្លឹបអេស្ប៉ាញ Barcelona កាលឆ្នាំ ២០១៥ក្នុងតម្លៃប្រមាណ ១៩លានផោន ស្មើនឹង ២៣លានដុល្លារ ដោយរហូតមកដល់បច្ចុប្បន្ន រូបគេបង្ហាញខ្លួនលើទីលានឲ្យតោខៀវ Chelsea បាន ១២៦ដង និងរកបាន ២៨គ្រាប់ ជាមួយនឹងការលើកពាន Premier League ១ដង និងពាន FA Cup ១ដងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ