• ទីបំផុត T-Series មានអ្នក Sub ១០០ លាននាក់លើ YouTube ដំបូងគេក្នុងលោក!!!

    គណនី YouTube របស់​ឥណ្ឌា​ឈ្មោះ​ T-Series បាន​ក្លាយ​ជា​គណនី​ដំបូង​គេ​ដែល​មាន​ចំនួន Subscriber ដល់​ខ្ទង់ ១០០ លាន​នាក់។ កាល​ពី​ដើម​ឆ្នាំ​គណនី​នេះ​បាន​ផ្ដួល​គណនី PewDiePie ​ដើម្បី​ក្លាយ​ជា​គណនី​មាន​ចំនួន Subscriber ច្រើន​ជាង​គេ​ក្នុង​លោក។

    T-Series គឺ​ជា​គណនី​ដែល​តែង​តែ​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​​ឥណ្ឌា, វីដេអូ​ខ្លីៗ​នៃ​ខ្សែ​ភាពយន្ត និង ខ្សែ​ភាព​យន្ត​ភាគ​ផង​ដែរ វា​ជា​ហេតុ​ធ្វើ​ឲ្យ​គណនី​នេះ​កើន​ឡើង​ប្រជាប្រិយភាព​លឿន​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

    PewDiePie ដែល​​ធ្លាប់​កាន់​តំណែង​កំពូល​​របស់​ YouTube រយៈពេល​ ៦ ឆ្នាំ​មក​ហើយ​នោះ​ មាន​ចំនួន​ Subscriber ចំនួន​ ៩៦ លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ