• Facebook និង Twitter បិទគណនីក្លែងក្លាយរាប់ពាន់នៅអ៊ីរ៉ង់ ដោយគ្មានការពិនិត្យឡើងវិញ!

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបណ្តាញទំនងទំនងសង្គម Twitter និង Facebook នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា ពួកគេបានបិទ និងលុបចោលគណនីក្លែងក្លាយរាប់ពាន់ ដែលមានប្រភពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមិនបានតាមដាន ឬត្រួតពិនិត្យរបាយការណ៍ ណាមួយឡើងវិញឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

    នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Twitter បានបញ្ជាក់ថា កាលពីដើមខែឧសភា នេះ គណនីក្លែងក្លាយច្រើនជាង ១,២០០គណនី សុទ្ធសឹងតែមានប្រភពនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានបិទ និងលុបចោល។ ប៉ុន្តែទន្ទឹមគ្នាក្រុមហ៊ុននេះបានទទួលស្គាល់ថា មិនបានត្រួតពិនិត្យរបាយការណ៍ណាមួយឡើយ។ ចំណែកឯក្រុមហ៊ុន Facebook ក៏បាន ឱ្យដឹងដែរខ្លួនបានបិទគណនី (Account) ចំនួន ៥១, ទំព័រ (Page) ចំនួន ៣៦, ក្រុម (Group) ចំនួន ០៧ និងគណនី Instagram ចំនួន ០៣ ដែលមានប្រភពនៅក្នុងប្រទេសអ៊ីរ៉ង់។

    គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់ Twitter និង Facebook ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យា FireEye បានអះអាងថា ខ្លួនបានរកឃើញគណនីក្លែងក្លាយជាច្រើន ដែលត្រូវបានគេប្រើប្រាស់ ក្នុងគោលបំណងបម្រើផលប្រយោជន៍នយោបាយអ៊ីរ៉ង់។ ហេតុដូច្នេះមានន័យថា ក្រោយទទួលបានរបាយការណ៍ពី FireEye ភ្លាម ក្រុមហ៊ុន Facebook និង Twitter ក៏បានចាត់ចែងបិទគណនីទាំងឡាយខាងលើ ដោយគ្មានត្រួតពិនិត្យឡើងវិញម្តងទៀតឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ