• BMW ​​បង្កើតម៉ូតូ​កម្លាំង​យក្ស​ ​BMW 1800cc ចេញពីរូបគំរូ BMW R18 (មានវីដេអូ)

    ​​ថ្មីៗ​នេះ​ក្រុម​ការងារ​ផ្នែក​វិស្វកម្ម BMW ​បាន​បញ្ចេញ​គំរូ​ម៉ូតូ​ធំ​កម្លាំង​ខ្លាំង​មួយ​គឺ ​BMW R18។

    ​ម៉ូតូ​ប្រភេទ​ BigBike ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ជំនាញ​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ​លោក Bart Janssen Groesbeek ​តាំង​ពី​ដំណាក់​កាល​គូរ​ព្រាងៗ​ រហូត​ចូល​ដល់​ចេញ​រូប​រាង​ពេញ។​

    ​ម៉ូតូ​នេះ​បំពាក់​ដោយ​ម៉ាស៊ីន Boxer ​ស៊ីឡាំង ២ Air-cooled ផ្ដល់​កម្លាំង​បាន ១៨០០ សេសេ។ ​ក្រុម​អ្នក​វិស្វករ​បាន​លើក​ឡើង​ថា ម៉ាស៊ីន​ភ្លោះ​ ១,៨ លីត្រធ្លាប់​បំពាក់​លើ​យានយន្ត​ធំៗ​តាំង​ពី​ឆ្នាំ ១៩៦០ មក​ម្ល៉េះ។ តែ​យ៉ាង​ណា​មិញ​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​លើម៉ូតូធំគំរូនេះខាង​ BMW មិន​បាន​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ តែគេដឹងថា ជាគូប្រជែងជាមួយម៉ូតូធំរបស់ Harley-Davidson។

    ​ចំពោះ​ផ្នែក​ផ្សេង​ៗ​ត្រូវ​បាន​គេ​ដឹង​ថា ​បំពាក់​ដោយ​កែប​ស្បែក​តូច​មួយ ​ប្រើ​ភ្លើង​បំភ្លឺ LED ​ទម្រង់​មូល(អក្សរ U) ​បែប​ Classic។ ​កង់​មុខ​ទំហំ ២១ ​ឯ​កង់​ក្រោយ ១៨។ ​ជាពិសេស​ម៉ូតូ​យក្ស​នេះ ​ជា​គំរូ​សម្រាប់​ការ​រចនា​ជំនាន់​ក្រោយៗ​ទៀត​របស់ BMW។ BMW Motorrad នឹងបញ្ចេញតម្លៃក្នុងពិពរណ៍ EICMA show នៅសហរដ្ឋអាមេរិក នៅខែវិច្ឆិការឆ្នាំនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ